បបួល​ទិញ​ឡាន​ដឹក​ដី ប្រពន្ធ​មិន​ព្រម ស្រាប់តែ​…

ខេត្តកំពត ៖ បុរស​ជា​ប្តី​បាន​បបួល​ប្រពន្ធ​ចងការ​ប្រាក់​អង្គការ​ដើម្បី​ទិញ​រថយន្ត​ដឹក​ដី តែ​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​ប្រពន្ធ និង​កូនប្រុស​ចុង​រង​របួស​ត្រង់​ក្បាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ឌុ​ច សា​រ៉​ន អាយុ​៣៧​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ចែ​ម សា​វ៉​ន អាយុ​៤២​ឆ្នាំ បាន​រង​របួស​ត្រង់​ក្បាល​ស្រាល រីឯ​កូនប្រុស​ចុង​ឈ្មោះ ភិន ពុទ្ធា អាយុ​២១​ឆ្នាំ ក៏​បាន​រង​របួស​ត្រង់​ក្បាល​ដេរ​៣​ថ្នេរ​ដែរ ។ ទាំង​៣​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ប្តី​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ប្តឹង​ចោទប្រកាន់​ថា បាន​យក​កាំបិត​ដេញ​កាប់​នាង និង​កូនប្រុស​បង្កើត​របស់​នាង ។

ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​បបួល​នាង​ឲ្យ​ចងការ​ប្រាក់​អង្គការ​ដើម្បី​ទិញ​ឡាន​ដឹក​ដី តែ​នាង​មិន​ព្រមយក​ប្លង់​ដី​ទៅ​បញ្ចាំ​អង្គការ​ទេ ដោយ​ប្រាប់​បុរស​ជា​ប្តី​ថា​ទៅ​យក​ប្លង់​ដី​ខាង​ឯង​យក​ទៅ​បញ្ចាំ​នៅ​អង្គការ​ទៅ ទើប​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​កើតជា​ហិង្សា ។ ពេល​កំពុង​កើត​ហិង្សា​នោះ​កូនប្រុស​របស់​គាត់​(​កូន​ប្តី​មុន​)​ក៏​បាន​ស្ទុះ​មក​ជួយ​ក៏​ត្រូវ​បាន​រង​របួស​ដែល ។

ប្រភព​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា ខ្លួន​ជា​អ្នកជំនាញ​ខាង​បើកឡាន ព្រោះ​ខ្លួន​បាន​បើកឡាន​ស៊ីឈ្នួល​គេ​ជា​ច្រើន​ឆ្នាំ​ហើយ ក៏​បបួល​ប្រពន្ធ​ទិញ​ឡាន​ដឹក​ដី ស្រាប់តែ​ប្រពន្ធ​តិះដៀល ក៏​ប្រតាយប្រតប់​គ្នា​ប​ន្តិ​បន្តួច មិន​បាន​យក​កាំបិត​កាប់​ឯណា ស្រាប់តែ​ប្រពន្ធ​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា អំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ នៅចំណុចភូមិ អញ្ជែងលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យស្រីជាប្រពន្ធ រងរបួសធ្ងន់ ចំណែកបុរសជាប្តី ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន ។

នគរបាលឃុំពុកប្ញស្សី បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ វី ស្រីពៅ អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានរបួសស្នាម ប៉ោងហើម​ជាំភ្នែកស្តាំ០១ កន្លែង(ប្រពន្ធ) ។

ចំណែកបុរសជាប្តីមានឈ្មោះ ផ្លាយ សំណាង អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខ កសិករមានទីលំនៅភូមិឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្តី (ឃាត់ខ្លួន) ។

សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់ ទើបនឹងរៀបការជាមួយគ្នាបានជាង២ខែមកហើយ ហើយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានបបួលគ្នាទៅលេងផ្ទះឪពុកធម៌ ឈ្មោះ ម៉ុល នៅអញ្ជែងលើ ឃុំពុកឬស្សី និងស្នាក់នៅ​ទីនោះ ។

លុះដល់ថ្ងៃកើតហេតុបុរសជា ប្ដីបានផឹកស្រាស្រវឹង ហើយបានបបួលប្រពន្ធ ទៅលេងផ្ទះឪពុក ម្តាយ របស់ខ្លួន នៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី តែស្រ្តីជាប្រពន្ធ ប្រកែក បន្ទាប់មកក៍មានជម្លោះពាក្យសំដី ជាមួយគ្នា ភ្លាមនោះបុរសជាប្តីបានចាប់បោចសក់ជនរងគ្រោះ អូសចូលទៅក្នុងផ្ទះឪពុកធម៌ ដាល់ជាច្រើនដៃត្រូវចំភ្នែកស្តាំ ជនរងគ្រោះបណ្តាល ឲ្យរបួសប៉ោងហើមជាំ ហូរឈាមតែម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បបួល​ទិញ​ឡាន​ដឹក​ដី ប្រពន្ធ​មិន​ព្រម ស្រាប់តែ​...

បបួល​ទិញ​ឡាន​ដឹក​ដី ប្រពន្ធ​មិន​ព្រម ស្រាប់តែ​...