កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)

6 Videos


កាលពីមួយរយៈមុន ទស្សនិកជនផ្ទុះការរិះគន់យ៉ាងខ្លាំងនូវការចម្លងបទពីបរទេសមកចម្រៀងធ្វើជាបទខ្លួនឯង ហើយសន្ទុះរិះគន់ខ្លាំងនោះគឺទៅលើបទ «ទាល់តែយូរទើបស៊ីអូនបាន» ដែលបកស្រាយដោយ កញ្ញា ម៉ាលីស និង បទ «ស៊ីបានចេះតែស៊ីទៅ» ដែល លោក កែវ វាសនា លើកយកមកបកស្រាយផ្ទាល់តែម្ដង។

កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)

ក្រោយមានមតិរិះគន់យ៉ាងខ្លាំងសម្បើមបែបនេះហើយ ថ្មីៗនេះ តារាចម្រៀងដែលទើបតែចូលរោងការជាមួយកូនក្រមុំអ្នកខេត្តបន្ទាយមានជ័យរូបនេះ បានច្រៀងនូវបទ Original Song ឡើងវិញ ដើម្បីផ្គាប់ចិត្តប្រិយមិត្តដែលនិយមគាំទ្ររូបលោក ក៏ដូចជាជួយលើកស្ទួយវិស័យសិល្បៈខ្មែរយើងឱ្យកាន់តែរីកចម្រើនឡើងផងដែរ។

កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)

តាមរយៈបទចម្រៀងទើបតែចេញថ្មីដែលជាស្នាដៃនិពន្ធដោយខ្លួនឯងមិនចម្លងពីបរទេសនេះ បានដាក់ចំណងជើងហើយថា «ហត់ឬនៅប្រច័ណ្ឌយ៉ាងហ្នឹង» បានបង្ហាញពីចំណីអារម្មណ៍ប្លែកខុសពីបទមុនៗ ដោយសារស្ទីលថត និងអត្ថន័យឆ្លុះបញ្ចាំងពីតថភាពសង្គមយុវវ័យបច្ចុប្បន្នជាក់ស្ដែងតែម្ដង ជាពិសេសមានការចូលរួមសម្ដែងពី កញ្ញា ដេននី ក្វាន់ ដែលជាតួឯកស្រីទៀតផង៕ BeBe

កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)កែវ វាសនា ច្រៀងបទ Original Song តម្រូវចិត្តអ្នកគាំទ្រ (មានវីដេអូ)