វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»

6 Videos


ថ្មីៗនេះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់ វ៉ាន់ នីឡា គេបានឃើញនាងបង្ហោះសារ ខ្លីមួយ បង្ហាញពីការអាក់អន់ស្រពន់ចិត្តចំពោះការដែលគេបានហៅនាងថា «កាព្រីង» ។ ចង់ដឹងថាតើក្នុងសារនោះ វ៉ាន់ នីឡា សរសេរអ្វីខ្លះ? បើបានមើលគឺពិតជាចង់អស់សំណើច ព្រោះមិនដឹងគេបានឈ្មោះនោះពីណាមកហៅនាងបែបនេះ ?

វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»

សារដែលនាងសរសេរក្នុងហ្វេសប៊ុកមានខ្លឹមសារថា៖ អ្នកខ្លះចូលចិត្តហៅម្នាក់ក្នុងរូបហ្នឹងថា “កាព្រីង” ហើយឆ្ងល់ បានឈ្មោះហ្នឹងម៉ោពីណា ម្ចាស់ខ្លួនគេមិនទាំងដឹងផង next time if u want to call me កាព្រីង please put the word អូន instead the word ” កា” so អូនព្រីង is a bit more better ។ ទោះយ៉ាងណាក៏គេយល់ថា ការលើកឡើងរបស់ វ៉ាន់ នីឡា ក្នុងបណ្តាញទាក់ទងសង្គម ហ្វេសប៊ុកនេះមិនជាធ្ងន់ធ្ងរទេ ពោលគឺនាងអាចទទួលយកបាន ដោយគ្រាន់តែកុំឲ្យគេហៅនាងថា «កាព្រីង»ដាច់សាច់ពេកដោយក្នុងនោះគេអាចហៅនាងថាជា«អូនព្រីង»វិញនាងយល់ថាជាការល្អ ជាង ។

វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»

កន្លងទៅ វ៉ាន់ នីឡា បានរងនូវការអាម៉ាសជាខ្លាំងដោយសារតែមានជនអនាមិកបង្ហោះនូវរូប ភាពអាក្រាតរបស់នាងជាច្រើននៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកបើកុំតែបានការលើកទឹកចិត្តពីសំណាក់មហាជននិងមិត្តភក្តិអ្នកសិល្បៈទើបនាងអាចទប់ចិត្តនិងអារម្មណ៍ឲ្យ បានល្អឡើងវិញ ។ បើទោះជាមានការទាមទាររកយុត្តិធម៌ពីនាងនិងក្រុមគ្រួសារក្តីក៏ហាក់មិនទាន់មានសញ្ញាលេចចេញជាវិជ្ជមាននៅឡើយពីរឿងនោះ ៕ ដេវីត

វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»វ៉ាន់ នីឡា អន់ចិត្តការដែលគេហៅនាងថា «កាព្រីង»