ទូរស័ព្ទ​ដៃ​ដែល​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​

៧. Vertu Signature Diamond ជា​របស់​ក្រុមហ៊ុន​​Vertu។ វា​ត្រូវ​បាន​ផលិត​ពី​ប្លាទីន​​លម្អ​ដោយ​គ្រាប់​ពេជ្រ​ដ៏​ស្រស់​ស្អាត ហើយ​ផលិត​ឡើង​ដោយ​ដៃ​ មិន​មែន​ប្រើ​ម៉ាស៊ីន​នោះ​ទេ​។ តម្លៃ​របស់​វា​គឺ​ $88,000។

៦. iPhone Princess Plus មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ទូរស័ព្ទ​iPhone ដទៃ​ទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​ពិសេស​គឺ​វា​មាន​បិទ​មាស​ ដាំ​ត្បូង​ពេជ្រ​ដែល​មាន​គុណភាព​ខ្ពស់​ ដូច​ជា​​Princess cut ចំនួន​ 138 ដែល​មាន​ទម្ងន់​16.50 និង​ត្បូង​ពេជ្រ​Brilliant cut ចំនួន​180 ដែល​មាន​ទម្ងន់​17.75 ។ វា​ត្រូវ​បាន​រចនា​ដោយ​Peter Aloisson ជនជាតិ​អូទ្រីស​ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ $176,400។

៥. BlackDiamond VIPN Smartphone ជា​ទូរស័ព្ទ​ពិសេស​មួយ​របស់​ក្រុមហ៊ុន​ Sony Ericsson ដែល​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ដូច​ជា កញ្ចក់​ដែល​ស្រោប​ និង​បច្ចេកវិទ្យា​LED លើ​Screen ព្រមទាំង​​លម្អ​ដោយ​ត្បូង​ពេជ្រ​ពីរ​គ្រាប់​។ តម្លៃ​របស់​វា​គឺ​ $300,000។

៤. Gresso Luxor Las Vegas Jackpot ផលិត​ឡើង​ពី​មាស​ទម្ងន់​180 ក្រាម​ ចំណែក​ផ្នែក​ខាង​ក្រោយ​ធ្វើ​ពី​ឈើ​African Backwood ​ដែល​មាន​អាយុ​កាល​ជាង​២០០​ឆ្នាំ និង​ដែល​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។ ចំណែក​ឯ​​ប៊ូតុង​ចុច​ធ្វើ​ឡើង​ពី​ថ្ម​គ្រីស្តាល់​ ហើយ​តម្លៃ​របស់​វា​គឺ​ដល់​ទៅ​​១លាន​ដុល្លា​ឯនោះ​។

​ ៣. Diamond Crypto Smartphone វា​ផលិត​ឡើង​ដោយ​មាន​លម្អ​ដោយ​ត្បូង​ពេជ្រ​​តម្លៃ​ថ្លៃ​ជា​ច្រើន​ ដោយ​រួម​មាន​ទាំង​ពេជ្រ​ពណ៌​ខៀវ​ និង​ពណ៌​ផ្កា​កូឡាប​ជា​ដើម​ ហើយ​ដែល​តម្លៃ​របស់​វា​ដល់​ទៅ​ ១.៣ លាន​ដុល្លារ​។

​​ ២. GoldVish Le Million វា​មាន​លម្អ​ដោយ​មាស​ស​​18k និង​ត្បូង​ពេជ្រ​VVS1 ទំហំ​20 carats ហើយ​បាន​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក​ជា​ទូរស័ព្ទ​ថ្លៃ​បំផុត​ក្នុង​លោក​ កាល​ពី​ឆ្នាំ​២០០៦​ នៅ​ប្រទេស​បារាំង​។ តម្លៃ​របស់​វា​គឺ​ ១.៣​លាន​ដុល្លារ។

១. iPhone 3G King’s Button វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាំ​ត្បូង​ពេជ្រ​ចំនួន​138 គ្រាប់ និង​​ត្បូង​ពេជ្រ​ទំហំ6.6 carats នៅ​Home Screen Button ផង​ដែរ​ ដែល​នាំ​ឲ្យ​តម្លៃ​របស់​វា​ដល់​ទៅ​ 2.4 លាន​ដុល្លារ។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖