​​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចល័ត​បានទាំង​២៥​ខេត្ត-ក្រុង​​​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​​

​​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចល័ត​បានទាំង​២៥​ខេត្ត-ក្រុង​​​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​​
រាជធានីភ្នំពេញ៖ ពិធីសម្ពោធបើកឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័ត និងការបង្ហាញពីរបៀបប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យនេះ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក នៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាទី១ (ចំការដូង) ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណង នៃការដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តចល័តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។ ម៉ាស៊ីននេះនឹងធ្វើការចល័តគ្រប់ ២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយកយានយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានគ្រប់ៗគ្នា នៅក្នុងបណ្ដាខេត្តដែលខ្លួនរស់នៅ។

ដូច្នេះប្រជាពលរដ្ឋនឹងមិនចាំបាច់ធ្វើដំណើរ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានីភ្នំពេញដូចពេលមុនទៀតឡើយ៕

ប្រភព៖ kqube

  • ​​ម៉ាស៊ីន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចល័ត​បានទាំង​២៥​ខេត្ត-ក្រុង​​​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ជីវិតនិងសង្គម
Tags: