ឡាន​បើកបរ​​​​ខ្លួន​ឯង​១០​លាន​គ្រឿង​ ​នឹង​ចរាចរលើ​ផ្លូវ​នៅ​ឆ្នាំ​២០២០

ការ​សិក្សា​ថ្មី​មួយ​ បាន​ព្យាករ​ថា​នា​ពេល​អនាគត​នៅ​ឆ្នាំ​២០២០ ​នឹង​មាន​រថយន្ត​​បើកបរ​ដោយ​ខ្លួន​ឯង​ (Self-driving cars) ​ចរាចរ​លើ​ផ្លូវ​សាធារណៈ ​ដល់​ទៅ​១០​លាន​គ្រឿង។

 

ឡាន​បើកបរ​​​​ខ្លួន​ឯង​១០​លាន​គ្រឿង​ ​នឹង​ចរាចរលើ​ផ្លូវ​នៅ​ឆ្នាំ​២០២០

 

បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​រថយន្ត​​ល្បីៗ​​ដូច​ជា Mercedes, BMW ​និង​ Tesla ​បាន​ចេញ​​នូវ​រថយន្ត​ស៊េរី​ថ្មី ដែល​​បើកបរ​ដោយ​​ខ្លួន​ឯង​រួច​ហើយ​ ខណៈ​ដែល​​ថ្មីៗ​នេះ​​ក្រុមហ៊ុន​ Google ​ក៏​បាន​ប្រកាស​ថា ​ពួកគេ​នឹង​ចេញ​ប្រភេទ​​រថយន្ត​គ្មាន​មនុស្ស​បើក​នេះ​​ នៅ​​ទីក្រុង​ California ​នា​រដូវ​ក្ដៅ​ខាង​មុខ​ផង​ដែរ។

 

របាយការណ៍​ពី​ BI Intelligence ​ដែល​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ ​បាន​ព្យាករ​ថា​​នៅ​ឆ្នាំ​២០២០ ​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​ នឹង​ចរាចរលើ​ដង​ផ្លូវ​ដ៏​ច្រើន​រហូត​ដល់​ ១០​លាន​គ្រឿង។

 

ឡាន​បើកបរ​​​​ខ្លួន​ឯង​១០​លាន​គ្រឿង​ ​នឹង​ចរាចរលើ​ផ្លូវ​នៅ​ឆ្នាំ​២០២០

 

អត្ថប្រយោជន៍​​របស់​រថយន្ត​​បើកបរ​ដោយ​ខ្លួន​ឯង​ ​គឺ​វា​​ជួយ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់​ ​និង​​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​ រីឯ​​គុណ​វិបត្តិ​របស់​វា​ក៏​មាន​ដែរ​គឺ តម្លៃ​ថ្លៃ​ និង​ទាមទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​យល់​​ពី​មុខ​ងារ​​ច្បាស់​បំផុត​ ដើម្បី​បញ្ជា​​រថយន្ត​ដោយ​សុវត្ថិភាព៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Tech Insider