Nissan GT-R Nismo 017 ​រូបរាង​ស្អាត​ប្រណិត​ ​ឯ​តម្លៃ​ ១៧,៥​​ម៉ឺន​ដុល្លារ

ក្រុមហ៊ុន​ផលិត​រថយន្ត​​ល្បី​របស់​ជប៉ុន​ Nissan ​បាន​ប្រកាស​​តម្លៃ​លក់​រថយន្ត​ស៊េរី​ទំនើប​ Nissan GT-R Nismo 2017 ​ហើយ​ ​ដោយ​មាន​តម្លៃ​ជិត​ ១៧៥០០០​ដុល្លារ នៅ​សហរដ្ឋ​អាមេរិក។

 

Nissan GT-R Nismo 017 ​រូបរាង​ស្អាត​ប្រណិត​ ​ឯ​តម្លៃ​ ១៧,៥​​ម៉ឺន​ដុល្លារ

 

Nismo GT-R Nismo ​​ដំណើរ​​ការ​ដោយ​​ម៉ាស៊ីន​ប្រភេទ​ twin-turbo V6 ​ទំហំ​៣,៨​លីត្រ ​កម្លាំង​​៦០០​សេះ អាច​បង្កើន​សន្ទុះ​ពី​ ០ ​ដល់​ ១០០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​ ២,៩ វិនាទី​ប៉ុណ្ណោះ និង​អាច​បើក​បាន​ល្បឿន​អតិបរមា​រហូត​ដល់​ ៣២០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

 

រី​ឯ​នៅ​​ផ្នែក​ខាង​ក្នុង​រថយន្ត​​​មាន​បំពាក់​​ទៅ​ដោយ​អេក្រង់​ Touch Screen ពិសេស​ទំហំ​​ ៨ អ៊ីញ ​និង​រចនា​ឡើង​​កាន់​តែ​​ទំនើប​ និង​ប្រណិត​​​ជាង​ស៊េរី​មុនៗ។ Nismo GT-R Nismo ​​មាន​៤​ពណ៌​ឲ្យ​ជ្រើស​រើស​​គឺ​មាន​ ពណ៌​​ក្រហម ខ្មៅ​ ស ​និង​ពណ៌​ប្រាក់ និង​មាន​តម្លៃ​ ១៧៤៩៩០​ដុល្លារ​សហរដ្ឋ​អាមេរិក (តម្លៃ​នៅ​បរទេស)៕

 

Nissan GT-R Nismo 017 ​រូបរាង​ស្អាត​ប្រណិត​ ​ឯ​តម្លៃ​ ១៧,៥​​ម៉ឺន​ដុល្លារ

 

Nissan GT-R Nismo 017 ​រូបរាង​ស្អាត​ប្រណិត​ ​ឯ​តម្លៃ​ ១៧,៥​​ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Zing