សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​បាងកក​ហើយ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ហើយ កាលពី​វេលា​ម៉ោ​៩​និង​៣៣​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២ និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ទៀត ៕