បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​

ការ​ប្រកួត​ពាន​រង្វាន់​អន្តរ​ក្រសួង​-ស្ថាប័ន​លើក​ទី​៤​បាន​បើក​ហើយ​កាល​ពី​ម្សិល​មិញ​ក្រោម​វត្តមាន​ឯកឧត្តម​ ស​ សុខា​ ប្រធាន​កិត្តិយស​​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៅ​ទី​លាន​​ Premium Sports ខណៈ​​​ការ​ប្រកួត​បើក​ឆាក​​​មាន​២​គូ។

 

បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​

 

ការ​ប្រកួត​២​គូ​ក្រោម​តំណក់​ទឹក​ភ្លៀង​ជោកជាំ​នៅ​ថ្ងៃ​បើក​ឆាក​នេះ​ ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ ក្រសួង​សុខាភិបាល​​បាន​លត់​ក្រុម​ក្រសួង​ផែន​ការ​ដោយ​លទ្ធផល​ ៥-១​ និង​ក្រសួង​កសិកម្ម​បាន​យក​ឈ្នះ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដោយ​លទ្ធផល​ ៤-២។ នេះ​ជា​ការ​ប្រកួត​នៅ​ក្នុង​ពូល​ A។

 

បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​

 

ក្នុង​ពិធី​បើក​កាល​ពី​ម្សិល​​មិញ​​​ ឯកឧត្តម​ ស សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​ប្រធាន​កិត្តិយស​នៃ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរ​ក្រសួង​-ស្ថាប័ន​បាន​បង្ហាញ​គោល​បំណង​នៃ​ការ​រៀប​ចំ​ប្រកួត​នេះ​គឺ​ដើម្បី​សាមគ្គីភាព​ ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​​រវាង​យុវជន​នៅ​តាម​បណ្តា​ក្រសួង​ និង​ស្ថាប័ន​រដ្ឋ​នានា។

 

បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​ ឯកឧត្តម ស សុខា ចាប់​ដៃ​កីឡាករ

 

ឯកឧត្តម​​បាន​កោត​សរសើរ​ខ្ពស់​ចំពោះ​ការ​រៀប​ចំ​ដែល​បាន​កើត​ឡើង​ និង​កាន់​តែ​ប្រសើរ​ជា​លំដាប់។ ការ​ប្រកួត​ឆ្នាំ​ដំបូង​២០១៣​ ក្រុម​មាន​តែ​​៩​ប៉ុណ្ណោះ​ចូល​រួម​ការ​ប្រកួត​ ប៉ុន្តែ​ឈាន​ដល់​រដូវ​កាល​ទី​៤​ឆ្នាំ​២០១៦​នេះ​មាន​ក្រុម​រហូត​ដល់​២៩​ដែល​បាន​ចូល​រួម​ការ​ប្រកួត​។

 

បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​ ឯកឧត្តម សុខ សប្បាយណា

 

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ ស សុខា បាន​​អំពាន​វាវ​ដល់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ អាជ្ញា​កណ្តាល​ ​និង​ក្រុម​កីឡាករ​ទាំង​អស់​​ត្រូវ​គោរព​ និង​អនុវត្ត​តាម​លក្ខន្តិកៈ​ដែល​បាន​កំណត់​​​ដែល​ស្រប់​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ និង​ FIFA។

 

ការ​​ប្រកួត​ពាន​រង្វាន់​អន្តរ​ក្រសួង​-ស្ថាប័ន​លើក​ទី​៤​នេះ​មាន​ក្រុម​ទាំង​អស់​ចំនួន​២៩​ដែល​បាន​ចូល​រួម​ប្រកួត​ និង​ត្រូវ​បាន​បែង​ចែក​ជា​​៧​ពូល​ដែល​១​​ពូល​មាន​៤​ក្រុម​ ប៉ុន្តែ​ពូល​ G មាន​៥​ក្រុម។ ការ​​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៨​ ខែ​តុលា​ ដល់​ថ្ងៃ​​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ទើប​ចប់៕

 

បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​

 

បើក​ឆាក​ពាន​អន្តរ​ក្រសួង​ ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់​​លត់​ក្រសួង​ផែន​ការ​ ៥-១​​

 

អត្ថបទ៖ ជាន ចាន់រ៉ា​