ការប្រទះឃើញវត្ថុ​បុរាណ​ដ៏​ចម្លែក​ដែល​មាន​អាយុ​កាល​៥០០​ឆ្នាំ​មុន​

អ្នក​រុក​រក​ក្នុង​សមុទ្រ​បាន​ប្រទះ​ឃើញ​នូវ​រូប​ចម្លាក់​ចម្លែក​មួយ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ​Baltic​ ។ រូប​ចម្លាក់​នេះ​មាន​ប្រវត្តិ​ត្រូវ​បាន​គេ​ដាក់​ភ្ជាប់​នៅ​និង​សំពៅ​ច្បាំង​ដាណឺម៉ាក​(Danish)​របស់​ស្តេចJohn​ដែល​ត្រូវ​បាន​លិច​ដោយ​សារ​ភ្លើង​ឆេះ​នៅ​អំឡុង​ឆ្នាំ​១៤៩៥​ ។

រូប​ចម្លាក់​នេះ​មាន​ទម្ងន់​ប្រមាណ​៣០០​គីឡូ​ក្រាម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត​ដែល​វា​មាន​រូបរាង​មើល​ពី​ចំហៀង​ដូច​ជា​សត្វ​ឆ្កែ ​តែ​វា​មាន​ត្រចៀក​ដូចជា​សត្វ​តោ​និង​មាន​មាត់​ដូច​ជា​សត្វ​ក្រពើ​ ។ លោក​ Christopher ​Columbus​ និង​លោក​ Jonan ​Ronnby​ ជា​សាស្រ្តចារ្យ​បុរាណ​វិទ្យា​នៃ​វិទ្យាល័យ​Sodertorm​បាន​និយាយ​ថា​រូប​ចម្លាក់​នេះ​ត្រូវ​បាន​គេ​ឆ្លាក់​បង្ហាញ​នូវ​អនុភាព​ខ្លាំង​ខ្លា​ កាច​សាហាវ​ជា​គោល​បំណង​សម្រាប់​គំរាម​កំហែង​ដល់​សត្រូវ​ជា​គូ​ប្រយុទ្ធ​។ ​ពេល​រុករក​គេ​បាន​ប្រទះ​ឃើញ​នូវ​គ្រឿង​សឹក​និង​អាវុធ​មួយ​ចំនួន​ដែល​ឥឡូវ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សារ​មន្ទីរ​ជាតិ​។ ហើយ​ពួក​អ្នក​រុក​រក​សង្ឃឹម​ថា​ពួកគេ​និង​អាច​រុក​រក​ឃើញ​វត្ថុ​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ទីកន្លែង​នោះ​។

ចង់ដឹងកាន់តែច្បាស់សូមទស្សនា​ ៖

ប្រភព​ ៖ .
ប្រែសម្រូល ៖ សំរេច

  • ការប្រទះឃើញវត្ថុ​បុរាណ​ដ៏​ចម្លែក​ដែល​មាន​អាយុ​កាល​៥០០​ឆ្នាំ​មុន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:បច្ចេកវិទ្យា
Tags: