Apple សហការ​ជា​មួយ UnionPay ដើម្បី​ដំណើរ​ការ​សេវា​បង់​ប្រាក់​ក្នុង​ប្រទេស​ចិន

Apple Inc បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត្ថ៍​ថា គេ​បាន​សហការ​ជា​មួយ UnionPay របស់​ប្រទេស​ចិន​ដើម្បី​ដំណើរការ​សេវា​បង់​ប្រាក់​គឺ Apple Pay ក្នុង​ប្រទេស​ចិន​សំរាប់​អ្នក​ប្រើ​ប្រាស់ UnionPay នៅ​ដើម​ឆ្នាំ 2016 ។

Eddy Cue ដែល​ជា​នាយក​រង​នៃ​ផ្នែក Internet Software និង Service បាន​មាន​និយាយ​ថា “ប្រទេស​ចិន​គឺ​ជា​ទី​ផ្សារ​ដែល​សំ​ខាន់​បំផុត​សំរាប់ Apple ហើយ​ដោយ​មាន UnionPay និង​ការ​សហការ​ពី​ធនគា​ធំៗ​ទាំង 15 របស់​ប្រទេស​ចិន អ្នក​ប្រើ​ប្រាស់​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដែល​មាន​ភាព​ងាយ​ស្រួល សំងាត់ និង​មាន​សុវត្ថិ​ភាព​ក្នុង​ការ​បង់​ប្រាក់។”

ប្រែសម្រួល ៖ សីហា
ប្រភព៖ Reuters

  • Apple សហការ​ជា​មួយ UnionPay ដើម្បី​ដំណើរ​ការ​សេវា​បង់​ប្រាក់​ក្នុង​ប្រទេស​ចិន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កីឡា
Tags: