ថ្ងៃ​ទី​៧​បញ្ជាក់​ការណ៍​ពិត ! មុន​ស្លាប់​៣​ថ្ងៃ​ប្រាប់​ប្រពន្ធ​កុំ​យក​ទៅ​បូជា​ឬ​បញ្ចុះ ៧​ថ្ងៃក្រោយ​រស់​វិញ

ខេត្តស្វាយរៀង ៖ នៅ​ទីបំផុត បុរស​ដែល​ដឹងខ្លួន​មុន​ថាខ្លួន​នឹង​ស្លាប់ ហើយ​បាន​ប្រាប់​ប្រពន្ធ​ថា ពេល​ដែល​ខ្ញុំ​(​ប្តី​)​ស្លាប់​កុំ​យក​សព​ខ្ញុំ​ទៅ​បូជា ឬ​បញ្ចុះ​ឲ្យ​សោះ រង់ចាំ​៧​ថ្ងៃ​ព្រលឹង​ខ្ញុំ​នឹង​វិល​មក​ចូល​រូបរាង​កាយ​វិញ​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ មាន​មនុស្ស​ប្រុស​៥​នាក់​បាន​មក​អុកឡុក ដោយ​ប្រាប់​ថា គេ​ជា​គ្រូ​សីល ចេះ​អន្ទង​ព្រលឹង ជា​គ្រូពេទ្យ មក​ធ្វើ​ពិធី​ប្រោះ​ទឹកមន្ត​លើ​រាង​កាយ​សព និង​អាសនៈ​របស់​សព ធ្វើ​ឲ្យ​សព​មាន​សភាព​ប្រែប្រួល​ហួស​ពី​ការ​ស្មាន ។

សូម​រម្លឹក​ថា រឿង​ចម្លែក​មួយ​បាន​កើតឡើង​នៅ​ភូមិ​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ដោយ​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ប្រាក់ ឋាន អាយុ​៣៧​ឆ្នាំ បាន​ស្លាប់​៣​យប់​៤​ថ្ងៃ​ហើយ ហើយ​ប្រពន្ធ​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា ឬ​បញ្ចុះ​ឡើយ ដោយសារ​ប្រពន្ធ​សង្ឃឹមថា ប្តី​របស់​គាត់​នឹង​រស់​ឡើង​វិញ ព្រោះតែ​មុន​ពេល​ស្លាប់​៣​ថ្ងៃ ប្តី​បាន​ប្រាប់​ប្រពន្ធ​ថា ពេល​ដែល​ខ្ញុំ​(​ប្តី​)​ស្លាប់​កុំ​យក​សព​ខ្ញុំ​ទៅ​បូជា ឬ​បញ្ចុះ​ឲ្យ​សោះ រង់ចាំ​៧​ថ្ងៃ​ព្រលឹង​ខ្ញុំ​នឹង​វិល​មក​ចូល​រូបរាង​កាយ​វិញ​ហើយ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២ និង​៣០​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ មាន​មនុស្ស​ប្រុស​៥​នាក់​មក​អុកឡុក ដោយ​ប្រាប់​ថា គេ​ជា​គ្រូ​សីល ចេះ​អន្ទង​ព្រលឹង ជា​គ្រូពេទ្យ មក​ធ្វើ​ពិធី​ប្រោះ​ទឹកមន្ត​លើ​រាង​កាយ​សព និង​អាសនៈ​របស់​សព ស្រាប់តែ​កន្លះ​ម៉ោង​ក្រោយមក​សព​មាន​សភាព​ហើម និង​ធុំក្លិន ។

លោកតា សាញ់ សា​រ៉ុ​ន អាយុ​៧០​ឆ្នាំ ជា​គ្រូអាចារ្យ​ដែល​នៅ​ថែរក្សា​សព​បាន​ឲ្យ​ដឹង​ថា គាត់​សោកស្តាយ​យ៉ាង​ខ្លាំង មិន​គួរ​ធ្លោយ​ឲ្យ​មនុស្ស​មិន​ស្គាល់​មុខ​មក​អុកឡុក​សព​ទេ ។ ក្រុម​គ្រួសារ និង​ចាស់ទុំ មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដោយ​ខំ​ថែរក្សា​សព​ស្លាប់​បាន​៥​ថ្ងៃ​ហើយ ស្រាប់តែ​បែកញើស​នៅ​លើ​ថ្ងាស់ ហើយ​មាន​ផុស អក្សរ​នៅ​លើ​ថ្ងាស់ ជា​ពាក្យ​បាលី​ថា «​ពុទ្ធា​យៈ​» ពេល​មាន​មនុស្ស​ផ្សេង​ទៅ​ឱន​មើល​ទៀត បាត់​អក្សរ »​ពុទ្ធា​យៈ​» ឃើញ​ពាក្យ​ថា «​បំណន់​» ពេល​មាន​មនុស្ស​ទៅ​មើល​ច្រើន ស្រាប់តែ​រលប់​ពាក្យ «​បំណន់​» ឃើញ​តែ​តួអក្សរ​៣​តួ​គឺ​អក្សរ «​ប ណ ប​» ធ្វើ​ឲ្យ​អ្នក​ភូមិ​កាន់តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ចាស់ទុំ​ក៏​អញ្ជើញ​យាយជី​តាជី​មក​រៀបចំ​សក្ការបូជា​ថ្វាយ និង​បែរបន់​បារមី វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​ថែរក្សារ និង​បញ្ជូន​ព្រលឹង​វិញ្ញាណ ប្រាក់​ឋាន​ឲ្យ​មក​ចូល​រូ​បរាង្គ​កាយ​វិញ​តាម​បណ្តាំ​ថា ព្រះ​អង្គ​ដក​យក​ព្រលឹង​ឲ្យ​ទៅ​រៀន​៧​ថ្ងៃក្រោយ​ឲ្យ​ព្រលឹង​មក​ចូល​រូប​វិញ ។

លោកតា​អាចារ្យ​បន្ត​ទៀត​ថា មុន​ដំបូង​គេ​ឃើញ​បុរស​៥​នាក់ ចុះ​ពីលើ​រថយន្ត​២​កឹ​ប​ស៊េរី​ថ្មី​១​គ្រឿង​មិន​ចាំ​លេខ បាន​ដើរ​ចូល​ក្នុងផ្ទះ​តម្កល់សព ហើយ​ប្រាប់​ថា គេ​ជា​គ្រូ​សីល​មក​ជួយ​សង្គ្រោះ អន្ទង​ព្រលឹង​ឲ្យ​ចូល​រា​ង្គ​កាយ​វិញ ហើយ​បាន​បញ្ជា​ឲ្យ​សាច់ញាតិ​ទៅ​រក​ដើម​អំពៅខ្មៅ​១២​ដើម និង​មើម​ខ្ទឹមស មក​ធ្វើ​ពិធី​អន្ទង​ព្រលឹង ។ ឆ្លៀត​ឱកាសល្អ ពួក​គ្រូ​សីល​បាន​យក​ប្រដាប់ប្រដាដែល​បាន​ត្រៀម​ទុកជា​ស្រា​ច់​មាន​ដូច​ជា​ទឹកមន្ត​ជាដើម ធ្វើ​ពិធី​សូត្រអាគម​ន៍​ប្រោះ​ទឹក​ទៅ​លើស​ពស រួច​បាចទឹក​ទៅ​លើ​អាសនៈ​របស់​សព រីឯ​លោកតា​អាចារ្យ និង​ប្រពន្ធ​សព​អង្គុយ​ភាំង​និយាយ​មិន​ចេញ ភ្លេច​បណ្តាំ​របស់​ប្តី ទម្រាំ​ដឹងខ្លួន គឺ​ជ្រុលពេល​បាត់​ទៅ​ហើយ ដោយ​ឮ​គ្រូ​សីល​សួរ​ទៅ​ម្នាក់​ទៀត​ថា មនុស្ស​នេះ​ស្លាប់​ហើយ​ឬ​នៅ ម្នាក់​ដែល​ថា​ជា​គ្រូពេទ្យ​នោះ​ឆ្លើយ​ថា បើ​តាម​វិទ្យាសាស្ត្រ​គ្រូពេទ្យ​គឺ​ស្លាប់​ហើយ បើ​តាម​អច្ឆរិយ​គឺ​មិន​ទាន់​ស្លាប់​ទេ ។ ក្រោយមក​គ្រូ​សីល​នោះ​បាន​ទូរ​ស័ព្ទ​រាយការណ៍ ទៅ​គ្រូធំ​របស់​គេ​ថា ពួក​គេ​បាន​យក​ទឹកមន្ត និង​បាន​សូត្រ​គាថា​តាម​លោកគ្រូ​ហើយ ក៏​ប៉ុន្តែ​សភាព​សព​នៅ​ធម្មតា គ្មាន​ការ​ប្រែប្រួល​ទេ ។ គ្រូ​សីល​នោះ​បាន​ទទួលបញ្ជា​ឲ្យ​យក​ទឹកមន្ត​ប្រោះ​បន្ត​ចំនួន​៣​ដង​ទៀត រួច​ដោះ​អាវ​សព ហើយ​យក​ដីស​គូស​ខ្វែងជើងក្អែក​លើ​ដើមទ្រូង​សព ហើយ​ក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​នាំ​គ្នា​ចេញ​ទៅ ដោយ​ព្រលយ​ពាក្យ​ថា យើង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ។

ស្ត្រី​ឈ្មោះ ឡាយ សុធី អាយុ​៥៣​ឆ្នាំ ដែល​ជា​ប្រពន្ធ​របស់​សព បាន​ឲ្យ​ដឹង​ថា រូប​គាត់​ដូច​ជា​ភាំង ដូច​ត្រូវ​ថ្នាំ​សណ្ដំ អង្គុយ​មើល​គេ​ធ្វើ​ពិធី តែ​មិន​អាច​ឃាត់​គេ​បាន ។ ក្រោយ​ពេល​ក្រុម​គ្រូ​សីល​នោះ​ទៅ​បាត់​កន្លះ​ម៉ោង​ទើប​គាត់​ភ្ញាក់ខ្លួន មើលទៅ​សព​ប្តី ផ្ទៃមុខ​បាស់​រោម ឡើង​សរសៃ ភ្នែក​ទាញ មាត់​វៀច ក្រោយមក​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល មើលទៅ​សព​ចាប់ផ្តើម​ហើម​មុខ ហើមពោះ​ប៉ោង សាច់​ឡើង​ពណ៌​ខ្មៅ និង​ធំ​ក្លិនស្អុយ​តែ​ម្តង ទើប​គិត​ថា គ្រូ​សីល​នេះ​មក​ផ្ចាញ់​សម្លាប់​ប្តី​របស់​គាត់ ។ បន្ទាប់​មក​ក៏​លើកសព​ក្តារ​មឈូស​ធ្វើបុណ្យ និង​ធ្វើ​ពិធី​បូជា​តាម​ប្រពៃណី​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦​នេះ ។

ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​អំពាវនាវ​រក​សប្បុរសជន​នានា​សុំ​ក្តី​មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​ជា​បច្ច័យ​ដើម្បី​ផ្គត់ផ្គង់​ចាស់ទុំ​អ្នកចូលរួម​ថែរក្សា សព​រហូត​គម្រប់​៧​ថ្ងៃ ដោយពេល​នេះ​គាត់​ជា​ប្រពន្ធ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់ សូ​ម្បី​តែ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក៏​គ្មាន​ដែរ បាន​ញាតិ​មិត្ត​អ្នក​ភូមិ​ជួយ​ឧបត្ថម្ភ​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត