តើ​អ្វី​ជា​អាថ៌​កំបាំង​ក្រោយ​ពី​បាន​ទទួល​ទាន​ផ្លែ​ស្រកានាគ​ហើយ​នោះ?

ចំពោះ​ផ្លែ​ស្រកានាគ​អ្នក​ណាៗ​ក៏​ធ្លាប់​ស្គាល់​ដែរ​ ហើយ​វា​ជា​ផ្លែ​ឈើ​ដែល​មាន​ការ​និយម​ក្នុង​ការ​ទទួល​ទាន​ព្រោះ​វា​មាន​គុណ​សម្បត្តិ​ជួយ​ដល់​សុខភាព។ដោយ​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​រាងកាយ​ឲ្យ​មាន​ស្ថេរ​ភាព​និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​។ខាង​ក្រោម​នេះ​ជា​សារប្រយោជន៍​ជា​ច្រើន​ដែល​បាន​មក​ពី​ការ​បរិភោគ​ផ្លែ​ស្រកានាគ៖

-មាន​ផ្ទុក​សារធាតុ​លីកូពីន(Lycopene)​ដែល​បាន​ជួយ​ដល់​ការ​ការពារ​ជំងឺ​មហារីក​នៃ​ក្រពេញ​ប្រូស្តាត
-ផ្ទុក​សារ​ធាតុ​ហ្វីតូអាល់ប៊ូមីន​(Phytoalbumin)​ដែល​បាន​ជួយ​កាត់​បន្ថយ​និង​ការពារ​ការ​កកើត​ជំងឺ​មហារីក​
-មាន​ផ្ទុក​វីតាមីន​C​ដែល​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​រឹង​មាំ
-ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម
-ជួយ​ផ្សះ​មុខ​របួស​ឲ្យ​ឆាប់​ជា​សះស្បើយ​យ៉ាង​ឆាប់​រហ័ស
-មាន​ផ្ទុក​វីតាមីន​B(B1,B2,B3)ដែល​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត​និង​ជួយ​ថែ​ទាំ​សុខភាព​ខាង​ក្នុង​រាង​កាយ

-មាន​ផ្ទុក​កាឡូរី​ទាប​ដែល​មិន​បណ្ដាល​ឲ្យ​កើន​គីឡូ​ព្រោះ​វា​មាន​ជាតិ​ស្ករ​តិច
-សម្បូរ​ជាតិ​សរសៃ​និង​ជាតិ​ប្រេង​នៅ​ក្នុង​គ្រាប់​សម្រាប់​រាង​កាយ​សម្រួល​ដល់​ការ​បន្ទោរ​បង់
-សម្បូរ​ជាតិ​រ៉ែ​សម្រាប់​ទ្រទ្រង់​រាងកាយ
-សម្បូរ​ជាតិ​កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ
-ជាតិ​ហ្វូស្វ័រ​និង​ជាតិ​ដែក​ជួយ​ថែទាំ​និង​បង្កើន​កោសិកា​ឈាម​ក្រហម​ក្នុង​រាង​កាយ​និង​ជួយ​ឲ្យ​សាច់​ដុំ​រឹងមាំ​ល្អ

អត្ថបទ ៖ Samrach

  • តើ​អ្វី​ជា​អាថ៌​កំបាំង​ក្រោយ​ពី​បាន​ទទួល​ទាន​ផ្លែ​ស្រកានាគ​ហើយ​នោះ?已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:បច្ចេកវិទ្យា
Tags: