ព័ត៌មាន​ដែល​ថា​ Jaden Smith តួ​ឯក​រឿង Karate Kid សម្លាប់​ខ្លួន​ជា​រឿង​បោក​ប្រាស់

កាលពីពេលថ្មីៗនេះព័ត៌មានដែលចុះផ្សាយថា Jaden Smite ស្លាប់ដោយសម្លាប់ខ្លួន កំពុងតែវាយលុកក្នុងបណ្ដាញសង្គម Facebook។

ការពិតវាគ្រាន់តែជារឿងបោកប្រាស់តែប៉ុណ្ណោះ Jaden មិនបានស្លាប់ ឬ ក៏សម្លាប់ខ្លួន នោះទេ ដែលព័ត៌មាននេះមានប្រភពចេញពី App បោកប្រាស់មួយនៅក្នុងបណ្ដាញសង្គម Facebook ដែលកើតឡើងកាលពីចុងខែ កក្កដា។ នៅពេលដែលអ្នកបានចុចទៅលើ Link នៃ App មួយនោះ វានឹងប្រើប្រាស់គណនីរបស់អ្នកចែករំលែកនូវរឿងបោកប្រាស់នេះបន្តទៀត។

ដូចនេះសូមប្រិយមិត្តមេត្តាប្រុងប្រយ័ត្នចំពោះ Link បោកប្រាស់ទាំងនោះ ហើយចំពោះអ្នកគាំទ្រ Jaden Smite ក៏គួរតែឈប់សោកសៅទៀតទៅ ព្រោះគាត់នៅមានជីវិតធម្មតានោះទេ ហើយគាត់ទើបតែចូលរួមសម្ពោធខ្សែភាពយន្ត Suicide Squad កាលពី 2 ថ្ងៃមុនប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ៕

ប្រភពបញ្ជាក់ » 

ដើម្បីមើលប្រភពដែលបង្ហាញថា Jaden ទើបតែបង្ហាញខ្លួនកាលពី ២ ថ្ងៃមុននៅក្នុងថ្ងៃសម្ពោធរឿង Suicide Squad ដែលវាកើតឡើងក្រោយព័ត៌មានដែលថារូបគាត់បានសម្លាប់ខ្លួន

  • ព័ត៌មាន​ដែល​ថា​ Jaden Smith តួ​ឯក​រឿង Karate Kid សម្លាប់​ខ្លួន​ជា​រឿង​បោក​ប្រាស់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:បច្ចេកវិទ្យា
Tags: