កម្សត់ណាស់ «មាតាដៃ១០០» របស់ សុគន្ធ នីសា (មានវីដេអូ)

6 Videos


បន្ទាប់ពីទទឹងរង់ចាំអស់ជាច្រើនសប្ដាហ៍ ពេលនេះបទ «មាតាដៃ១០០» ដែលបកស្រាយដោយតារាចម្រៀងរាងតូចច្រឡឹង សុគន្ធ នីសា និងជាបទចម្រៀងមួយបទដែលជាស្នាដៃនិពន្ធដោយកូនខ្មែរ បានចេញ Full MV ជាផ្លូវការហើយ ពិតជាកម្សត់រកនិយាយអ្វីមិនចេញ ចេញតែទឹកភ្នែក។

កម្សត់ណាស់ «មាតាដៃ១០០» របស់ សុគន្ធ នីសា (មានវីដេអូ)

ភាពកម្សត់ដែលបានបង្កប់នៅក្នុងអត្ថន័យនៃបទចម្រៀងតាំងពីដើមរហូតដល់ចប់ដែលនិយាយពីស្ដ្រីម្នាក់ដែលមានប្ដីមិនចេះយកចិត្តទុកដាក់ចំពោះខ្លួន ទោះបីជាឈឺក៏មិនអាចហាស្ដី មិនអាចត្អូញត្អែរ ត្រូវរង់ការងារមួយរយជំពូកក្នុងផ្ទះ ជាហេតុធ្វើឱ្យអ្នកគាំទ្រមើលវីដេអូនេះបណ្ដើរ យំបណ្ដើរដោយមិនដឹងខ្លួន ព្រោះតែអត្ថន័យហាក់ដូចជាបានចាក់ដោតដល់ក្រអៅបេះដូចពួកគេខ្លាំងពេក ជាពិសេសអ្នកដែលបានជួបរឿងបែបនេះ។

កម្សត់ណាស់ «មាតាដៃ១០០» របស់ សុគន្ធ នីសា (មានវីដេអូ)

តោះកុំចាំយូរ ចូលរួមទស្សនាវីដេអូដែលឆ្លុះបញ្ចាំងពីសង្គមពិតរបស់មនុស្សស្រីតាមរយៈបទ «មាតាដៃ១០០» នេះទាំងអស់គ្នា៖ BeBe