ខ្សែប្រយុទ្ធអ៊ីតាលីម្នាក់ត្រូវជម្រុះពីក្រុម បន្ទាប់ពីមិនចាប់ដៃគ្រូបង្វឹក

ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Graziano Pelle ត្រូវបានជម្រុះចោលពីក្រុម ដោយសារតែបដិសេធចាប់ដៃ គ្រូបង្វឹកលោក Gianpiero Ventura ក្រោយពីត្រូវបានប្តូរចេញពីការប្រកួត។

Graziano Pellè

Pelle ត្រូវបានប្តូរចេញ បន្ទាប់ពីលេងបានមួយម៉ោង ក្រោយពីទម្រង់លេងគ្មានប្រសិទ្ធភាព ក្នុងវគ្គជម្រុះ World Cup ជាមួយប្រទេសអេស្បាញ ដោយបញ្ចប់លទ្ធផលប្រកួត ១-១ ស្មើ។

សហព័ន្ធបាល់ទាត់អ៊ីតាលី បាននិយាយ Pelle ត្រូវបានបញ្ជូនត្រលប់ទៅកាន់ក្លិបរបស់គេវិញ នៅប្រទេសចិន Shandong Luneng ហើយមិនបានចូលលេងវគ្គជម្រុះបន្ទាប់ឡើយ៕

ប្រភពពី BBC

The post ខ្សែប្រយុទ្ធអ៊ីតាលីម្នាក់ត្រូវជម្រុះពីក្រុម បន្ទាប់ពីមិនចាប់ដៃគ្រូបង្វឹក appeared first on CamboSport.

  • ខ្សែប្រយុទ្ធអ៊ីតាលីម្នាក់ត្រូវជម្រុះពីក្រុម បន្ទាប់ពីមិនចាប់ដៃគ្រូបង្វឹក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កីឡា