គ្រូបង្វឹកបាល់ទាត់កម្ពុជា ស្នើសុំបណ្តាញព័ត៌មានកុំផ្សព្វផ្សាយ ពីការប្រកួតលេងពេញម៉ោងរបស់កម្ពុជា ដើម្បីកុំឲ្យគូប្រកួត សិក្សាពីចំណុចខ្លាំង និងខ្សោយ

(ភ្នំពេញ)៖ លោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើការស្នើសុំដល់បណ្តាញ សារព័ត៌មានទាំងអស់ កុំផ្សព្វផ្សាយពីការប្រកួតរបស់កម្ពុជាទាំងស្រុង ទៅកាន់ពិភពលោកខ្លាំងក្លាពេក ព្រោះវាជាបច្ច័យអាក្រក់សម្រាប់ គូប្រជែង សិក្សាពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួន។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ មុនជួបក្រុមស្រីលង្កាល្ងាច ថ្ងៃអាទិត្យ ទី០៩ ក្នុងមិត្តភាពអន្តរជាតិថា «ប្រការគួរជៀសវាង យើងមិនចាំបាច់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយពេកទេពីគ្រប់ការប្រកួត របស់កម្ពុជាទៅកាន់ពិភពលោក ដោយលើកតែចំណុច សំខាន់ៗមួយចំនួនចាប់ពី៤ ទៅ៥នាទីបានហើយ»

លោក Lee ដែលបានចូលដឹកនាំជម្រើសជាតិកម្ពុជាជាលើកទី២នេះ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយពីការលេងពេញម៉ោងនិងគ្រប់ការ ប្រកួតរបស់កម្ពុជា វាហាក់ដូចជា បង្ហាញស្នៀត និងទិចនិចឲ្យគូប្រជែងឯទៀតបានដឹង និងងាយស្រួលទប់ទល់ទៅវិញទេ។

តែយ៉ាងណាក៏ដោយ នេះជាទស្សនៈយល់ឃើញរបស់គ្រូបង្វឹក និងជាយុទ្ធសាស្រ្ត ដើម្បីយកឈ្នះគូប្រកួតផងដែរ គ្រាដែលទម្រង់លេង និងកីឡាករតែងតែផ្លាស់ប្តូររហូត។

ផ្ទុយពីនេះវិញ រាល់ការប្រកួតរបស់ក្រុមខ្លាំងៗតែងតែមានតាមកញ្ចក់ទូរទស្សន៍ និងគេហទំព័រជានិច្ច និងចាក់ផ្សាយឡើងវិញផងដែរនៅលើ ទូរទស្សន៍កីឡាមួយចំនួននៅលើពិភពលោក ហើយក៏មាន HighLight និងការប្រកួតពេញម៉ោងបង្ហោះនៅលើគេហទំព័រ Youtube ទៀតផង ដោយពុំមានលាក់បាំងអ្វីឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តជាតិ ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា បានទទួលបរាជ័យសាជាថ្មី ក្រោមថ្វីជើង ក្រុមជម្រើសជាតិហុងកុង ក្នុងលទ្ធផល ២-០ ។

ការប្រកួតប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់មឺុននាក់ ហើយអ្វីដែលពិសេសនោះអ្នកគាំទ្រទាំងអស់ បានចូលរួមទស្សនាទាំងមេឃភ្លៀងទៀតផង ដែលនេះសបញ្ជាក់ឲ្យឃើញថា កម្លាំងនៃការគាំទ្រពិតជាមានសន្ទុះខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ តែទោះជាយ៉ាងក៏ដោយលទ្ធផលចុងក្រោយ កម្ពុជាធ្វើមិនបានល្អក្នុងការប្រកួត ដែលបណ្តោយឲ្យក្រុមជម្រើសជាតិហុងកុងស៊ុតបញ្ចូលទីបាន២គ្រាប់ ថ្វីត្បិតកម្ពុជាខំប្រឹងវាយសម្រុកយ៉ាងណាក៏ដោយ។

២គ្រាប់របស់ហុងកុង សុទ្ធតែធ្វើឡើងនៅក្នុងតង់ទី១ទាំងអស់ ដែលគ្រាប់ទីមួយធ្វើឡើងនៅនាទី ទី៧ ដោយកីឡាករពាក់អាវលេខ១១ Godfred និងមួយគ្រាប់ទៀតនៅនាទី៣៣ ដោយកីឡាករពាក់អាវលេខ៧ Oluwatayo។ ចំនែកឯកម្ពុជាវិញ បានត្រឹមគ្រប់គ្រងសាច់បាល់តែប៉ុណ្ណោះ ហើយក៏មានឱកាសស៊ុតផងដែរ ប៉ុន្តែគ្មានសំណាងស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត