ជួប​បុរស​ប្រេស៊ីល​ម្នាក់​ទៀត​ដែល​​ប្រឹង​ចាក់​ប្រេង​ឡើង​សាច់​ដុំ​ដូច​តួ Hulk

ព្រោះ​តែ​ចូលចិត្ត​តួ​អង្គ Hulk បុរស​លើក​សាច់​ដុំ​សញ្ជាតិ​ប្រេស៊ីល​ម្នាក់​ទៀត​ បាន​សម្រេច​ចិត្ត​ចាក់​ប្រេង​ម៉្យាង​ ដើម្បី​ជួយ​បង្កើន​សាច់​ដុំ​​ឲ្យ​កាន់​តែ​ធំ​ខុស​​លើស​សាច់ដុំ​ធម្មជាតិ។ ​​

 

ជួប​បុរស​ប្រេស៊ីល​ម្នាក់​ទៀត​ដែល​​ប្រឹង​ចាក់​ប្រេង​ឡើង​សាច់​ដុំ​ដូច​តួ Hulk

Valdir Segato

 

 

Valdir Segato ជា​កម្មករ​សំណង់​មក​​ពី​​ទីក្រុង Sao Paulo បាន​ចាក់​ប្រេង​បង្កើត​សាច់​ដុំ​ ត្រង់​ដៃ ទ្រូង​និង​ស្មា​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ។​ ដៃ​របស់​បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ​មាន​ទំហំ​ដល់​២៣​អ៊ីង​ធំ​ជាង​សាច់ដុំ​មុន​២​ដង ហើយ​ពេល​នេះ​គេ​ចង់​បាន​សាច់​ធំ​ជាង​នេះ​ទៀត។ កត្តា​ដែល​​ជំរុញ​ឲ្យ Valdir ចង់​បាន​សាច់​ដុំ​ធំ​បែប​នេះ​ ព្រោះ​តែ​ឃើញ​សាច់​តារា​​សម្ដែង​ Arnold Schwarzenegger  និង​តួ​អង្គ​ Hulk។

 

ជួប​បុរស​ប្រេស៊ីល​ម្នាក់​ទៀត​ដែល​​ប្រឹង​ចាក់​ប្រេង​ឡើង​សាច់​ដុំ​ដូច​តួ Hulk

 

បុរស​រូប​នេះ​បាន​និយាយ​ថា លោក​មាន​មោទនភាព​ដែល​មនុស្ស​ក្នុង​តំបន់​ហៅ​គាត់​ថា “He-Man” និង​សត្វ​ចម្លែក។​  Valdir Segato មិន​មែន​ជា​បុរស​​ប្រេស៊ីល​ទី​១​ទេ​ដែល​ចាក់​ប្រេង​ដំឡើង​សាច់​ដុំ​បែប​នេះ កន្លង​​ទៅ លោក Romario Dos Santos Alves ជា​អតីត​អ្នក​ហាត់​កីឡា​កាយ​វប្បកម្ម​បាន​ចាក់​ប្រេង​និង​សារជាតិ​អាល់កុល​ចូល​ទៅ​​ក្នុង​ដៃ រហូត​ឡើង​សាច់​ដុំ​យ៉ាង​ធំ​ ប៉ុន្តែ​ក្រោយ​​មក​គេ​ក៏​ក្លាយ​ជា​ធម្មតា​វិញ​ក្រោយ​​ក្លាយ​ជា​ឪពុក​​គេ៕ ​

 

ជួប​បុរស​ប្រេស៊ីល​ម្នាក់​ទៀត​ដែល​​ប្រឹង​ចាក់​ប្រេង​ឡើង​សាច់​ដុំ​ដូច​តួ Hulk

 

ជួប​បុរស​ប្រេស៊ីល​ម្នាក់​ទៀត​ដែល​​ប្រឹង​ចាក់​ប្រេង​ឡើង​សាច់​ដុំ​ដូច​តួ Hulk

 

ជួប​បុរស​ប្រេស៊ីល​ម្នាក់​ទៀត​ដែល​​ប្រឹង​ចាក់​ប្រេង​ឡើង​សាច់​ដុំ​ដូច​តួ Hulk

Romario Dos Santos Alves

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror