គួរ​ឲ្យ​អាណិត​ណាស់ ក្មេង​ប្រុស​ម្នាក់​យក​ស្បែក​ជើង​ធ្វើ​បន្ទាត់​និង​ជ័រលុប​ ព្រោះ​តែ​គ្មាន​លុយ​ទិញ

ខណៈដែលក្មេងមួយចំនួនដែលឪពុកម្ដាយផ្ដល់នូវឧបករណ៍សិក្សាគ្រប់បែបយ៉ាងតែខ្ជិលរៀន ក្មេងប្រុសជនជាតិហ្វីលីពីនម្នាក់នេះ បែរជាខំប្រឹងរៀនទោះបីជាគ្មានសូម្បីតែបន្ទាត់។

ក្មេងប្រុសម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Harold Labutong ជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សា Engracio M. Castañeda Central ដែលរូបគេប្រើប្រាស់ស្បែកជើងធ្វើជាបន្ទាត់ត្រូវបានអ្នកលេង Facebook ម្នាក់បង្ហោះ រហូតល្បីដល់ស្ថានីយទូរទស្សន៍ក្នុងស្រុកចុះទៅ សម្ភាសន៍ផ្ទាល់ទៀតផង។

ជួបជាមួយនឹងអ្នកយកព័ត៌មាន ក្មេងប្រុសដ៏កម្សត់នេះបានប្រាប់ថា ដោយសារជីវភាពគ្រួសាររបស់គេក្រីក្រ ទើបម្ដាយរបស់គេមិនមានលទ្ធភាពក្នុងការទិញសម្ភារៈសិក្សាគ្រប់គ្រាន់សម្រាប់គេ ដោយរាល់ថ្ងៃគេត្រូវប្រើប្រាស់ស្បែកជើងជំនួសឧបករណ៍មួយចំនួនដូចជា ប្រើប្រាស់ជាបន្ទាត់ ឬ ជ័រលុបជាដើម។ គេបានបន្តថា “គ្មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់មិនមែនជាឧបសគ្គរាំងស្ទះខ្ញុំក្នុងការបន្តការសិក្សានោះទេ ខ្ញុំនឹងនៅតែរៀនបើទោះបីជាគ្មានរបស់ប្រើប្រាស់អ្វីក៏ដោយ “៕

  • គួរ​ឲ្យ​អាណិត​ណាស់ ក្មេង​ប្រុស​ម្នាក់​យក​ស្បែក​ជើង​ធ្វើ​បន្ទាត់​និង​ជ័រលុប​ ព្រោះ​តែ​គ្មាន​លុយ​ទិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: