៥​វិធី ដើម្បី​​​ជ្រើស​រើស​ Laptop ​​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​របស់​អ្នក

ជា​ទូ​ទៅ​នៅ​ពេល​អ្នក​ត្រូវ​ការ​ជ្រើស​រើស​ ឬ​ចង់​ទិញ​​កុំព្យូទ័រ​យួរ​ដៃ​ (Laptop) ​​យក​មក​ប្រើ​ប្រាស់​ អ្នក​តែង​​​គិត​ពី​រូបរាង ​ចំណង់​ចំណូល​ចិត្ត​ ​តម្រូវ​ការ​ និង​តម្លៃ។ យ៉ាងណាក្ដី​ចំណុច​ទាំង​នេះ អាច​នឹង​មិន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ខាង​ក្រោម​​នេះ ជា​៥​វិធី​ដើម្បី​ជ្រើស​រើស​ Laptop ​ឲ្យ​​​ត្រូវ​​តាម​តម្រូវ​ការ​របស់​អ្នក៖

 

៥​វិធី ដើម្បី​​​ជ្រើស​រើស​ Laptop ​​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​របស់​អ្នក

 

១. ​​ត្រូវ​យល់​ពី​កម្រិត​ប្រើ​ប្រាស់​របស់​អ្នក៖

 

បើ​អ្នក​ប្រើ​ប្រាស់​លក្ខណៈ​ធ្វើ​ការ​ក្នុង​ការិយាល័យ​​ ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​កម្មវិធី​ Word, Excel ឬ Powerpoint ទេ អ្នក​គួរ​​​ជ្រើស​រើស​ Keyboard ​ណា​ ដែល​ងាយ​ស្រួល​វាយ​អក្សរ ​និង​ត្រូវ​ការ​អេក្រង់​ល្មមៗ។ ប៉ុន្តែ​​បើ​អ្នក​​ប្រើ​ប្រាស់​កម្មវិធី​ឌីហ្សាញ​ខាង​ក្រាហ្វិក ​វីដេអូ​ ឬ​ខាង​វិស្វករ​ អ្នក​​គួរ​ជ្រើស​រើស​ម៉ាស៊ីន​ធំ, Specs ធំ ​និង​អេក្រង់​ធំ​​ High Resolution (Full HD)។

 

២. ទំហំ​ Laptop និង​​ម៉ូដ៖

 

៥​វិធី ដើម្បី​​​ជ្រើស​រើស​ Laptop ​​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​របស់​អ្នក

 

​​សម្រាប់​ពួក​​អ្នក​លេង​ហ្គេម (Gamers) ​​ពួកគេ​​ត្រូវ​ការ​បែប​សាមញ្ញ​តែ​ម៉ាស៊ីន​ធំ។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ​ តែង​តែ​ចង់​បាន​ម៉ូដ​​ប្លែក​ថ្មី​ស្អាតៗ ជាមួយ​នឹង​កម្រាស់​ស្ដើង ងាយ​ស្រួល​កាន់​​តាម​ខ្លួន។ Laptop ​ទម្ងន់​ចន្លោះ​ពី​ ១,៥-២ គីឡូក្រាម​ និង​ទំហំ​ពី​ ១១-១៥​ អ៊ីញ គឺ​ពេញ​និយម​បំផុត​លើ​ទីផ្សារ​បច្ចុប្បន្ន។

 

៣. ការ​ធានា​រ៉ាប់រង៖

 

អ្នក​គួរ​ទិញ​ Laptop ពី​ក្រុមហ៊ុន​ណា​ដែល​មាន​ការ​ធានា​ដល់​២​ឆ្នាំ ជា​ជាង​១​ឆ្នាំ។ ជា​​ពិសេស គួរ​​ទិញ​ពី​ក្រុមហ៊ុន​ណា​​ដែល​មាន​សេវាកម្ម​ធានា​នៅ​ក្បែរ​ផ្ទះ​របស់​អ្នក​បំផុត​​ ​ដើម្បី​ងាយ​ស្រួល​ ក្នុង​ករណី​ Laptop របស់​អ្នក​មាន​បញ្ហា។

 

៤. កិត្តិសព្ទ​របស់​យីហោ​​ក្រុមហ៊ុន៖

 

លើ​ទីផ្សារ​បច្ចុប្បន្ន​ កុំព្យូទ័រ​មាន​​ក្រុមហ៊ុន​ជា​ច្រើន​ ដែល​​​មាន​​យីហោ​ល្បីៗ​ដូច​ជា Dell, HP, Acer, Asus និង​​យីហោ​ជា​ច្រើន​ទៀត។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ស្វែង​យល់​ជា​មុន​ថា តើ​ក្រុមហ៊ុន​មួយ​ណា​មាន​យីហោ​ល្បី​ជាង ​ផលិត​ផល​មាន​គុណភាព​ជាង​ និង​មាន​ការ​ធានា​ត្រឹម​ត្រូវ​មែន? មុន​នឹង​អ្នក​សម្រេច​ចិត្ត​​ទិញ​យក​មក​ប្រើ​ប្រាស់។

 

៥. ពិចារណា​​តម្លៃ៖

 

៥​វិធី ដើម្បី​​​ជ្រើស​រើស​ Laptop ​​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​របស់​អ្នក

 

ជា​ធម្មតា​អ្នក​ប្រើ​ប្រាស់​គ្រប់​រូប​ តែង​ចង់​បាន​កុំព្យូទ័រ​​​ដែល​មាន​គុណភាព​ខ្ពស់ សមត្ថភាព​ខ្ពស់ Specs ធំ ប៉ុន្តែ​​តម្លៃ​របស់​វា​​ក៏​ថ្លៃ​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​ចំណុច​ល្អ​បំផុត អ្នក​គួរ​ស្វែង​យល់​ពី​​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ​និង​ស្វែង​យល់​ពី​សមត្ថភាព​ Laptop ព្រម​ទាំង​យីហោ ​រួច​ទិញ​មួយ​ណា​ដែល​ត្រូវ​​តាម​តម្រូវ​ការ​របស់​អ្នក​ ​​ដោយ​ពុំ​ចាំ​បាច់​​ទិញ​ Laptop ណា​ ដែល​ Specs ធំ​ពេក​លើស​តម្រូវ​ការ​របស់​អ្នក​ នាំ​តែ​ខាត​លុយ​នោះ​​ទេ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Zing