ក្រុមហ៊ុន​មួយ​អត់​ឃើញ​ផលិត​ធ្យូង ឃើញ​តែ​លួច​ដឹកឈើ​នៅ​ស្រុក​កែវ​សីមា

ខេត្តមណ្ឌលគិរី​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​៧​តុលា ២០១៦ សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញាធរ​ស្រុក​កែវ​សីមា កំពុងធ្វើការ​ឡោម​ព័​ទ្ឋ​ទីតាំង ក្រុមហ៊ុន​ផលិត​ធ្យូង​អនាម័យ​មួយ​កន្លែង ក្នុងភូមិ​ឡា​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​តែង​លួចលាក់​ជួញដូរ​ឈើប្រណិត​ជា​ញឹកញាប់ ដោយ​សមត្ថកិច្ច​កំពុង​ស្នើ​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញារ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

ប្រភព​បាន​រាយការណ៍​បឋម​ថា ក្នុង​ទីតាំង​ខាងលើ​គេ​ឃើញ​មាន ក្រុម​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់ កំពុង​សម្ងំ​ក្នុង​ក្រុមហ៊ុន​នោះ រួម​នឹង​សម្ភារ​មួយ​ចំនួន​ដូច​ជា រណា​រ៉ៃ ឈើ​ប្រណីត​ប្រមាណ​៤​ម៉ែត្រគូប ជញ្ជីង​ថ្លឹង​ឈើ​...​។

តំណាង​ក្រុមហ៊ុន​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា ផា​ន់ ស៊ី​ណា ហើយ​ក្រុមហ៊ុន​នោះ​មានឈ្មោះ គិរី​ស៊ី​ណា ខូ​អិ​ល​ធី​ឌី លី​មី​ធី​ត ដោយ​ក្នុង​គោល​ការ​ណ៏​ដែល​ក្រុមហ៊ុន​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ខេត្ត​សុំ​បើក​សិប្បកម្ម​ផលិត​ធ្យូង តែ​ជាក់ស្តែង​អស់​រយៈពេល​ជិត​១​ឆ្នាំទៅ​ហើយ គេ​មិន​ដែល​ឃើញ​ក្រុមហ៊ុន​នេះ ធ្វើ​ធ្យូង​ទេ គឺ​ឃើញ​តែ​ដឹកឈើ​ប្រណីត​ចូល​ទៅ​ក្នុង​ឃ្លាំង ៕