“ស្ដាប់​ខ្ញុំ​សិន​បង..!” វីដេអូ​អប់រំ​ដែល​អ្នក​គួរ​តែ​ទស្សនា

ក្នុងសង្គមខ្មែរបច្ចុប្បន្នគេសង្កេតឃើញថាការវាយដំទៅលើជនសង្ស័យដែលត្រូវបានគេចោទប្រកាន់ថាជាចោរ ឬ ជាជនឧក្រិដ្ឋ តែងតែកើតមានជារឿយៗ ដែលការវាយដំខ្លះបានធ្វើឲ្យជនសង្ស័យបាត់បង់ជីវិតក៏មាន។

តើអ្នកយល់ថាការធ្វើបែបនេះជារឿងត្រឹមត្រូវដែរឬទេ ?

ជាការពិតណាស់ការវាយដំ ឬ ធ្វើទារុណកម្មក្រៅប្រព័ន្ធច្បាប់បែបនេះគឺជារឿងមិនត្រឹមត្រូវនោះទេ បើទោះបីជាអ្នកប្រាកដថាជននោះពិតជាបានប្រព្រឹត្តិបទល្មើសក៏ដោយ ប៉ុន្តែដោយសារប្រជាជនមួយចំនួនមានអារម្មណ៍គុំកួន នឹងក្រុមចោរ ឬ ឧក្រិដ្ឋជនដែលធ្លាប់បានប្រព្រឹត្តិរឿងដ៏សាហាវឃោរឃៅទៅលើជនស្លូតត្រង់កន្លងមក។

នៅពេលដែលបានឮជនណាម្នាក់គឺជាចោរ ឬ ឧក្រិដ្ឋជន ធ្វើឲ្យគាត់មានអារម្មណ៍ខឹងសម្បារភ្លាម រហូតឈានទៅដល់ការវាយដំទៅជនដែលត្រូវបានគេចោទប្រកាន់នោះ ដោយអ្នកខ្លះមិនបានទាំងដឹងរឿងច្បាស់លាស់ផង ដោយគ្រាន់តែឮថាចោរៗ ក៏ស្ទុះទៅវាយភ្លាមៗនឹងគេដែរ។

បង្វែរអារម្មណ៍មកគិតបន្តិចទៅមើល ចុះប្រសិនបើជនជាប់ចោទនោះមិនមែនជាជនល្មើសពិតប្រាកដ ប៉ុន្តែគេត្រូវបានចោទប្រកាន់ដោយការភ័ន្តច្រឡំ ឬ ក៏កល់ល្បិចអ្វីមួយ តើអ្នកនឹងមានអារម្មណ៍បែបណាក្រោយពីវាយដំរួចហើយទើបដឹងការពិត? វីដេអូខាងក្រោមនេះនឹងបង្ហាញអ្នកពីសកម្មភាពដែលខ្ញុំបានរៀបរាប់ខាងលើនេះ ដែលវាមានចំណងជើងថា “ស្ដាប់ខ្ញុំសិនបង…!” ៖

ស្ដាប់ខ្ញុំសិនបង

Posted by on Sunday, May 15, 2016

 

តាមរយៈវីដេអូមួយនេះ គេចង់អប់រំឲ្យយើងគួរតែស្ដាប់ហេតុផល ឬ ពិចារណាឲ្យបានច្បាស់លាស់មុននឹងធ្វើការវាយដំទៅលើជនសង្ស័យណាម្នាក់ ម្យ៉ាងទៀតត្រូវចាំថាការវាយដំ ឬ ធ្វើទារុណកម្មក្រៅប្រព័ន្ធច្បាប់បែបនេះគឺជារឿងខុសច្បាប់ដែលអាចបណ្ដាលឲ្យយើងក្លាយទៅជាជនល្មើស ដែលត្រូវទទួលទោសចំពោះមុខច្បាប់ផងដែរ ៕

ប្រភព ៖

  • “ស្ដាប់​ខ្ញុំ​សិន​បង..!” វីដេអូ​អប់រំ​ដែល​អ្នក​គួរ​តែ​ទស្សនា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កីឡា
Tags: