មាន​ត្រឹម២០ម៉ឺនរៀល​អាច​ដើរ​លេង កោះរ៉ុង១យប់​​យ៉ាង​សប្បាយ

ភ្ញៀវ​ទេសចរណ៍​​មក​លេង​កោះរ៉ុង អាច​មាន​ជម្រើស​ច្រើន​​ក្នុង​ការ​ជ្រើស​រើស​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន ​ជម្រើស​​ចំណាយ​ប្រាក់​តិច​បំផុត​នោះ គឺ​​ចាយ​ត្រឹម​២០ម៉ឺន​រៀល អាច​ដើរ​លេង​កោះរ៉ុង១យប់​​យ៉ាង​សប្បាយ​រីករាយ ។

 

មាន​ត្រឹម២០ម៉ឺនរៀល​អាច​ដើរ​លេង កោះរ៉ុង១យប់​​យ៉ាង​សប្បាយ

 

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី រស់ គុន្ធណុច ម្ចាស់​ក្រុមហ៊ុន​​ Koh Rong Dive Center បច្ចុប្បន្ន​មាន​សេវាកម្ម​នាំ​​ភ្ញៀវ​មក​ទស្សនា​នៅ កោះ​រ៉ុង ច្រើន មាន​ការ​ជិះ​ទូក ឈើ អូប័រ ឬ នាវា​ជា​ដើម។ ចំពោះ​ការ​ស្នាក់​នៅ​វិញ ភ្ញៀវ​អាច​មក​ស្នាក់នៅ​តាម​ផ្ទះសំណាក់​ឬ​សណ្ឋាគារ ទៅ​តាម​លទ្ធភាព របស់​ខ្លួន។

 

 

ប្រធាន​ក្រុម​ក្រុមហ៊ុនទេសចរណ៍​ល្បី​ឈ្មោះ​​បាន​លើក​យក​គន្លឹះ​ចាយ​ប្រាក់ អស់​ត្រឹម​តែ​២០ម៉ឺន​រៀល​
អាច​ដើម​លេង​នៅ កោះរ៉ុង១យប់​យ៉ាង​សប្បាយ​រីក​រាយ។

 

១/ ជិះ​ទូក​ឈើ ​ថ្លៃ ១០ ដុល្លារ ​ទាំង​ទៅ​ទាំង​មក ចំណាយ​​ពេល​ជិះ ប្រហែល​១.៤៥ នាទី ទៅ ២ម៉ោង

២/ កន្លែង​ដេក​១០ ដុល្លារ មាន​បន្ទប់​ចាប់​ពី​១០ ដុល្លារ​ឡើង​ក្នុង​មួយ​យប់ ដោយ​បន្ទប់​ទាំង​នោះ គឺ​ជួល​ផ្ទះ​ប្រជាពលរដ្ឋ ឬ ផ្ទះ​​សំណាក់​ធម្មតា។

៣/ នៅ​សល់​៣០ ដុល្លារ សម្រាប់​ញ៉ាំ​អាហារ នៅ​ទី​នេះ អាហារ​មាន​តម្លៃ​មាន​១ចាន ៥ពាន់រៀង រហូត​ដល់​៧ ដុល្លារ​ក្នុង​១ចាន ទៅ​តាម​ទី​​កន្លែង។

 

ចំពោះ​អ្នក​មាន​ដែល​មាន​ប្រាក់​ច្រើន ​អាច​ជិះ​​អូប័រ ឬ នាវា​ទេសចរណ៍​បាន​ មាន​តម្លៃ ២០ ដុល្លារ ទាំង​ទៅ​ទាំង​មក ដោយ​ចំណាយ​ពេល​ប្រហែល​៤៥ នាទី។ ចំពោះ​ការ​ស្នាក់​នៅ​វិញ សម្រាប់​នៅ​​ក្រុមហ៊ុន​​ Koh Rong Dive Center មាន​​សណ្ឋាគារ ផ្ទះសំណាក់​សំណាក់ ក៍​ដូច​ជា​រីសត​ជា​ច្រើន ប្រភេទ ដែល​មាន​តម្លៃ ចាប់​ពី ២៥ ដុល្លារ ក្នុង​មួយ​យប់ រហូត​ដល់​១១០ ដុល្លារ ក្នុង​មួយ​យប់។

 

ជា​មួយ​​គ្នា​នោះ ជា​មាន​​សេវាកម្ម​នាំ​​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ប្រភេទ​ផង​ដែរ មាន​ដូច​ជា នាំ​​ភ្ញៀវ​ទៅ មុជ​ទឹក ទស្សនា​ផ្កា​ថ្ម ដើរ​លើ​ខ្សែ​ពូ ទស្សនា​ព្រៃ ព្រឹក្សា ជា​ដើម ៕

 

មាន​ត្រឹម២០ម៉ឺនរៀល​អាច​ដើរ​លេង កោះរ៉ុង១យប់​​យ៉ាង​សប្បាយ

 

មាន​ត្រឹម២០ម៉ឺនរៀល​អាច​ដើរ​លេង កោះរ៉ុង១យប់​​យ៉ាង​សប្បាយ

 

មាន​ត្រឹម២០ម៉ឺនរៀល​អាច​ដើរ​លេង កោះរ៉ុង១យប់​​យ៉ាង​សប្បាយ

 

មាន​ត្រឹម២០ម៉ឺនរៀល​អាច​ដើរ​លេង កោះរ៉ុង១យប់​​យ៉ាង​សប្បាយ

 

អត្ថបទ៖ ខុត សីហា ​