ផ្ទុះ​ភ្នំភ្លើង ASO នៅ​ប្រទេស​ជប៉ុន

ភ្នំភ្លើង​ASO ស្ថិត​នៅ​ភាគ​ខាងត្បូង​ជប៉ុន​បាន​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​៧ មក​ទី​៨​តុលា ដោយ​បញ្ចេញ​ផេះ​កម្ពស់​ជិត​១១.០០០​ម៉ែត្រ ។

នេះ​ជា​ការ​ផ្ទុះ​លើក​ដំបូង​របស់​ភ្នំភ្លើង ASO ចាប់តាំងពី​៣៦​ឆ្នាំ​មក​ហើយ ។ ពុំ​មាន​សេចក្តីរាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ ក៏​ប៉ុន្តែ​ភ្លៀង​ផេះ​គ្របដណ្តប់​លើ​ទីក្រុង​ជា​ច្រើន​នៅ​ជុំវិញ​ភ្នំភ្លើង​នេះ ។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​២​ក្នុង​ចំណោម​ការ​ប្រកាស​អាសន្ន​ទាំង​៥​កម្រិត ។ ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ដល់​ប្រជាជន​ពី​ការ​ធ្លាក់​ជាយថាហេតុ​នៃ​ដុំ​ថ្ម​ទាំងឡាយ​ដែល​ខ្ទាត​ចេញពី​មាត់​ភ្នំភ្លើង ៕

  • ផ្ទុះ​ភ្នំភ្លើង ASO នៅ​ប្រទេស​ជប៉ុន已关闭评论
  • 34 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:​អន្តរជាតិ
Tags: