យ៉ាងគួ ប្រកាស​ដំណឹង​ប្រពន្ធមាន​ផ្ទៃ​ពោះ ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម

នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន តារា​សម្ដែង​ចិន Huang Xiaoming បាន​បង្ហោះ​រូបថត​​ដំណើរ​កម្សាន្ត​អបអរ​ខួប​អាពាហ៍ពិពាហ៍​មួយ​ឆ្នាំ និង​សរសេរ​ថា “ដំណើរ​កម្សាន្ត​​សម្រាប់​មនុស្ស៣​នាក់”។

 

យ៉ាងគួ ប្រកាស​ដំណឹង​ប្រពន្ធមាន​ផ្ទៃ​ពោះ ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម

 

កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​តុលា កន្លង​ទៅ​ តារា​សម្ដែង Xiaoming បាន​ទទួល​ស្គាល់​ថា​ប្រពន្ធ​របស់​ខ្លួន​កំពុង​មាន​ផ្ទៃ​ពោះ​ពិត​មែន ក្រោយ​ពី​បដិសេធ​ព័ត៌មាន​នេះ​ជា​យូរ​មក​ហើយ។ តួ​ឯក​ប្រុស “យ៉ាង​គួ” បាន​​ប្រកាស​ដំណឹង​នេះ​រួម​ជាមួយ​រូបថត​ផ្អែមល្ហែម​ជា​ច្រើន​របស់​ខ្លួន​និង​ភរិយា គឺ​តារា​សម្ដែង Angelababy កំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​មាត់​សមុទ្រ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ផ្ញើ​សារ​អបអរ​សាទរ​និង​ជូនពរ​គូ​ស្នេហ៍​ទាំង​ពីរ​សម្រាប់​ដំណឹង​ដ៏​រីករាយ​នេះ។

 

បើ​តាម​ប្រភព​ជិតស្និទ្ធ​បាន​បង្ហើប​ថា Angelababy មាន​ផ្ទៃ​ពោះ​៤​ខែ​ហើយ​ ហើយ​នឹង​រំពឹង​សម្រាល​កូន​ក្នុង​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា ឆ្នាំ​ក្រោយ។

 

យ៉ាងគួ ប្រកាស​ដំណឹង​ប្រពន្ធមាន​ផ្ទៃ​ពោះ ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម

 

ដើម្បី​អបអរ​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​មួយ គូ​ស្នេហ៍​តារា​ល្បី​មួយ​គូ​នេះ​បាន​បដិសេធ​ការងារ​ជា​ច្រើន​ដើម្បី​ចំណាយ​ពេល​របស់​ខ្លួន​ដើរ​កម្សាន្ត​ជាមួយ​គ្នា។

 

Xiaoming វ័យ ៣៨ឆ្នាំ និង Angelababy វ័យ ២៧ឆ្នាំ​បាន​រៀប​ចំ​មង្គលការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥ នៅ​សៀងហៃ ក្រោយ​​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល ៦ឆ្នាំ ៕​

 

យ៉ាងគួ ប្រកាស​ដំណឹង​ប្រពន្ធមាន​ផ្ទៃ​ពោះ ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម

 

យ៉ាងគួ ប្រកាស​ដំណឹង​ប្រពន្ធមាន​ផ្ទៃ​ពោះ ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម

 

យ៉ាងគួ ប្រកាស​ដំណឹង​ប្រពន្ធមាន​ផ្ទៃ​ពោះ ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ zing