ជនសង្ស័យ​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ បានសម្រេច​ ​

ខេត្តពោធិ៍សាត់៖   នៅម្តុំចម្ការដំឡុងខ្នងពពូលស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ដោយ បុរសម្នាក់ដែលគេស្គាល់ថាមានប្រពន្ធនិងកូនទៅហើយនោះបានឃើញក្មេងស្រីខ្មែរអិស្លាមរស់នៅភូមិជាមួយគ្នា ក៏បានទាញ ដៃ នាងដាក់លើម៉ូតូដឹកយកទៅរំលោភបានសម្រេច។ យោង តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលរត់គេចខ្លួនក្រោយពី រំលោភកុមារីរួចនោះឈ្មោះ រ៉ សាលី អាយុ ៣០ឆ្នាំ ចំណែកក្មេងស្រីឈ្មោះព.ស.គ.ណ អាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នា ស្ថិត ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ។

នៅមុនពេល កើតហេតុនាងបានឃើញជនសង្ស័យបើក ម៉ូតូឌុបត្រីលក់ក្នុងភូមិ ហើយជិះមកក្បែរ នាង ។ នៅពេលនោះនាងកំពុងដើរតាម ផ្លូវរួចគេក៏បបួលនិងសួរនាងថា តើជិះម៉ូតូ ទៅលេងផ្ទះយាយរ៉ែន សំអាង នៅចុងភូមិ ជាមួយគេដែរឬទេ? ពេលនោះនាងឆ្លើយបដិ សេធមិនទៅជាមួយជនសង្ស័យឡើយ ដោយនាងថា ចាំទៅជាមួយបងប្រុសរបស់ នាងវិញ ។ ស្របពេលនោះជនសង្ស័យក៏ បានឈប់ម៉ូតូដោយចាប់ទាញដៃនាងឡើង ជិះម៉ូតូជាមួយគេ ហើយក៏បើកម៉ូតូយ៉ាង លឿនដោយមិនសំដៅទៅផ្ទះយាយរ៉ែន សំអាង ឡើយ ។
នៅពេលឌុបកុមារី មកដល់ផ្លូវជាតិលេខ៥ហើយនោះជន សង្ស័យក៏បានឌុបនាងថាទៅលេងរង្វល់ មូលផ្តិល ។ ប៉ុន្តែពេលមកដល់រង្វង់មូល ផ្តិលស្រាប់តែគេបត់ទៅខាងត្បូងផ្លូវវិញ រួច ចូលតាមផ្លូវលំ លុះដល់ចម្ការដំឡូងជន សង្ស័យក៏បានឈប់ម៉ូតូរុញនាងឱបថើបធ្វើសកម្មភាព តែនាងមិនព្រមជនសង្ស័យបានទះកំផ្លៀង នាង៣-៤ដៃទើបសម្រាតខោនាងរំលោភ បានសម្រេច ។

កុមារីរងគ្រោះបាននិយាយថា ក្រោយ ពេលជនសង្ស័យរំលោភនាងបានសម្រេច ហើយគេក៏បានទុកនាងចោលរួចឡើងជិះ ម៉ូតូទៅបាត់ ។ ចំណែកនាងខំប្រឹងក្រោក ដើរទាំឈឺចាប់មកផ្លូវដើម្បីស្រែកឲ្យគេឯងជួយ ប៉ុន្តែ ពេលនោះជនសង្ស័យជិះម៉ូតូបានតែបន្តិច អកុសលក៏ធ្លាក់ច្រវាក់ម៉ូតូ។ ដោយសារភ័យពេកជន សង្ស័យក៏ទុកម៉ូតូចោលរត់ចូលព្រៃបាត់តែម្តង ៕

ជនសង្ស័យ​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ បានសម្រេច​ ​