បុរស​ម្នាក់ ស្រវឹងស្រា​សាក​បើកឡាន​បុក​បង្គោល​ភ្លើង

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តRange Roverពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2R-5949 ជាចំណុចកើតហេតុខាងលើ ដោយបុរសដែលជាម្ចាស់រថយន្តស្រវឹងរូបនោះបានបើកជ្រុលទៅបុកបង្គោលភ្លើងដែលនៅលើចិញ្ចើមផ្លូវដែលបណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលអោយបុរសរូបដែលជាម្ចាស់រថយន្តស្រវឹងរូបនោះមានរងរបូសនោះទេ។
ក្រោយកើតហេតុម្ចាស់រថយន្តរួមជាមួយរថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅ ស្នងការដ្នាននគរបាលក្រុងភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

បុរស​ម្នាក់ ស្រវឹងស្រា​សាក​បើកឡាន​បុក​បង្គោល​ភ្លើង បុរស​ម្នាក់ ស្រវឹងស្រា​សាក​បើកឡាន​បុក​បង្គោល​ភ្លើង បុរស​ម្នាក់ ស្រវឹងស្រា​សាក​បើកឡាន​បុក​បង្គោល​ភ្លើង