ក្រសួង​ធម្មការ​និង​សាសនា​រកមុខ​ហើយ​ ព្រះសង្ឃ​ដែល​ច្រៀង​ចម្រៀង​ស្នេហា បង្ហោះ​ឲ្យ​សង្សា ​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានអំពាវនាវ ឲ្យសាធារណជន ជួយកំណត់ អត្តសញ្ញាណ និងទីតាំងរបស់ព្រះសង្ឃមួយអង្គ ប្រព្រឹត្តល្មើសនឹងវិន័យសង្ឃ ដែលហ៊ានថតវីដេអូ ច្រៀងចម្រៀងស្នេហ៍ឲ្យសង្សារ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
បើតាម វីដេអូមានរយៈពេលជិត៣នាទី ដែលបានបង្ហាញ តាមបណ្តាញ សង្គមហ្វេសប៊ុក បទ «ភក្តីស្នេហ៍ពេញបេះដូង» ដែលមាន អត្ថន័យរៀបរាប់ពីសេចក្តីស្នេហា របស់បុរស ម្នាក់ ចំពោះស្ត្រីម្នាក់ ទាំងកាយគ្រងស្បង់ចីវរ ដែលទង្វើនេះត្រូវបានលោក សេង សុមុនី មន្ត្រី នាំពាក្យក្រសួងធម្មការ និងសាសនា ចាត់ទុកថា ជាការល្មើសនឹងសង្ឃវិន័យ ត្រូវពិន័យ ឬចាប់ផ្សឹក នៅពេលដែលឃាត់ ខ្លួនបានដោយសារតែបាន។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួង ធម្មការនិងសាសនាបន្ថែមថា «ក្រសួងកំពុងតែមមាញឹកក្នុងការកំណត់អត្តសញ្ញាណសង្ឃដែលច្រៀងចម្រៀង ហើយថតបង្ហោះ ហ្វេសប៊ុកឲ្យសង្សារនេះ។ វាប៉ះពាល់ខ្លាំងណាស់ទៅលើសង្ឃវិន័យ» ។
លោកពន្យល់ថា«សង្ឃអង្គនេះបាន បង្ហោះជាសាធារណៈ ហើយគ្រប់គ្នាបាន រិះគន់ពីពុទ្ធសាសនាទាំងមូល ។ គណៈ កម្មាធិការសង្ឃនឹងធ្វើការពិភាក្សាថា គួរតែ ផាកពិន័យ ឬចាប់សង្ឃអង្គនេះផ្សឹក»។ គិតមកត្រឹមយប់មិញវីដេអូនេះត្រូវ បាន Share ជាង៩ពាន់ដងហើយស្ទើរតែ ទាំងស្រុង Comment ជាង៩០០បានរិះគន់ ទៅលើសង្ឃ«បរាជិក» រូបនេះដែលបាននាំ ក្តីអាម៉ាស់មកឲ្យពុទ្ធសាសនា ។
សូមបញ្ជាក់ថា ម្ចាស់គណនីមួយឈ្មោះ Sem Pheak បានសរសេរនៅក្នុង Comment មួយថា «គួរឲ្យអាម៉ាស់ណាស់វាមិនសមជាសង្ឃទេមើលទៅដូចឆ្កួត។ វាគឺជាការប្រមាថ មួយសម្រាប់សង្ឃដទៃទៀត»។ នៅដើមឆ្នាំនេះដែរមេគណខេត្តកំពង់ស្ពឺព្រះនាម ឌូ វ៉ាន់ឌឿន បានលាលែងពី តំណែងដោយសារតែមានសម្ពាធពីសាធារណជនបន្ទាប់ពីមានវីដេអូព្រះអង្គឡើងច្រៀងលើឆាកតន្ត្រីនៅក្នុងឱកាសអបអរ ពិធីបុណ្យចូលឆ្នាំខ្មែរ ៕

ក្រសួង​ធម្មការ​និង​សាសនា​រកមុខ​ហើយ​ ព្រះសង្ឃ​ដែល​ច្រៀង​ចម្រៀង​ស្នេហា បង្ហោះ​ឲ្យ​សង្សា   ​ ក្រសួង​ធម្មការ​និង​សាសនា​រកមុខ​ហើយ​ ព្រះសង្ឃ​ដែល​ច្រៀង​ចម្រៀង​ស្នេហា បង្ហោះ​ឲ្យ​សង្សា   ​