ហេតុ​អ្វី​​យើង​កើត​ជំងឺ​ផ្ដាសាយ​ពេល​ដែល​យើង​ត្រូវ​ទឹក​ភ្លៀង ?

មនុស្ស​យើង​មិន​ថា​ចាស់​ឬ​ក្មេង​នោះ​ទេ ភាគ​ច្រើន​ក្រោយ​ពី​ពេល​ដែល​ត្រូវ​ទឹក​ភ្លៀង​តែង​តែ​កើត​មាន​អាការ​ផ្ដាសាយ។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ផ្ដាសាយ​ពេល​ដែល​យើង​ត្រូវ​ទឹក​ភ្លៀង ?

តាម​រយះ​អ្នក​ជំនាញ​ផ្នែក​សុខភាព​​បាន​និយាយ​ថា ​​ពេល​មេឃ​រក​កល​ចង់​ភ្លៀង​តែង​តែ​មាន​ខ្យល់​បក់​ខ្លាំង​ ដែល​ជា​ហេតុ​នាំ​មក​នូវ​មេរោគ​ផ្សេងៗ​ ដែល​វា​បាន​សាយ​ភាយ​ក្នុង​បរិយា​កាស​ ហើយ​បាន​ធ្វើ​អ្នក​​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​នោះ​ ​ស្រូប​យក​មេរោគ​ទាំង​នោះ​ ចូល​ទៅ​ក្នុង​ខ្លួន​ ដោយ​មិន​ដឹង​។ ហើយ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​​មិន​អាច​កម្ចាត់​មេរោគ​បាន​ទាំង​ស្រុង​ទេ ​ព្រោះ​នៅ​ពេល​យើង​ត្រូវ​ទឹក​ភ្លៀង​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៃ​ច្រមុះ​ថយ​ចុះ ​១ ទៅ ២ អង្សា​សេ​ ដែល​ជា​កម្រិត​សីតុណ្ហភាព​មួយ​ អាច​ឲ្យ​មេរោគ​ ដែល​ចូល​ទៅ​ក្នុង​ច្រមុះ​ បង្ក​ខ្លួន​លូត​លាស់​បាន​យ៉ាង​ឆាប់​រហ័ស​ និង​មាន​ចំនួន​កើន​ឡើង​បន្ត​បន្ទាប់​ រហូត​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ មិន​អាច​កម្ចាត់​បាន​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​​ផ្តា​សាយ​។

​ប្រសិន​បើ​យើង​មិន​បាន​ព្យាបាល​ ឲ្យ​បាន​ឆាប់​​នោះ​ទេ​មេ​រោគ​ និង​រីក​រាល​ដាល​ទៅ​ដល់​​បំពង់​ក​​ហើយ​​បង្ក​ឲ្យ​កើត​រោគ​រលាក​បំពង់​ក​ ជាង​នេះ​ទៅ​ទៀត​វា​​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក​​ ហៀ​សំ​បោ​ កើត​ជំងឺ​ក្អក​ និង​ ក្ដៅ​ ហើយ​ចុង​ក្រោយ​ធ្វើ​​ឲ្យ​យើង​កើត​ជំងឺ​ផ្តា​សាយ​ ។ ដើម្បី​បញ្ចៀស​​ការ​កើត​ជំងឺ​ផ្ដាសាយ​ដោយ​ចៃដន្យ​ យើង​គប្បី ​ពេល​ឃើញ​មេឃ​កល​រក​ភ្លៀង​ ត្រូវ​រក​កន្លែង​ជ្រក​ភ្លាម​ តែ​បើ​ពិបាក​រក​កន្លែង​ជ្រក ​ត្រូវ​រក​ អាវ​ភ្លៀង​ពាក់​ ឬ​ ក៏​ទទួល​ឆ័ត្រ​ ឲ្យ​ជិត​៕​

ប្រភព ៖ បរទេស
ប្រែសំរួល ៖ Mr Dee

  • ហេតុ​អ្វី​​យើង​កើត​ជំងឺ​ផ្ដាសាយ​ពេល​ដែល​យើង​ត្រូវ​ទឹក​ភ្លៀង ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:វីដេអូ
Tags: