ឧកញ៉ា ទៀ វិចិត្រ ផ្ដល់​ប្រាក់​៦០​ម៉ឺន​រៀល​ដល់​ស្ត្រី​ពពោះ​៩​ខែ​​ដែល​ត្រូវ​ពស់​ពិស​ចឹក

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់មានផ្ទៃពោះបាន៩ខែ ដែលត្រូវសត្វពស់មានពិសចឹកកាលពីពេលកន្លងទៅ បានទទួលការឧបត្ថម្ភជាប្រាក់ចំនួន៦០ម៉ឺនរៀល ពីសំណាក់លោកឧកញ៉ា ទៀ វិចិត្រ ដោយឡែកស្ត្រីខាងលើក៏ត្រូវបានមេឃុំ ដឹកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលផងដែរ កាលពីវេលាម៉ោងជាង៩កន្លះ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះ។

ស្ត្រីរូបនោះមានឈ្មោះ ណាន សុភ័ណ អាយុ២២ឆ្នាំ មកពីភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ (អន្លង់ក្រពើ) បើគិតមកទល់នឹងពេលនេះ នាងមានផ្ទៃពោះ៩ខែ ដូចនេះសល់រយៈតែ១០ថ្ងៃទៀតប៉ុណ្ណោះ នាងនឹងសម្រាលកូនរបស់នាង ទោះបីជាយ៉ាងណាក៏ដោយនាងបានទៅដល់កន្លែងដែលមានទំនុកចិត្តហើយទាំងការព្យាបាលពិសពស់ និងការថែទាំមុនពេលសម្រាល៕

ឧកញ៉ា ទៀ វិចិត្រ ផ្ដល់​ប្រាក់​៦០​ម៉ឺន​រៀល​ដល់​ស្ត្រី​ពពោះ​៩​ខែ​​ដែល​ត្រូវ​ពស់​ពិស​ចឹក

ឧកញ៉ា ទៀ វិចិត្រ ផ្ដល់​ប្រាក់​៦០​ម៉ឺន​រៀល​ដល់​ស្ត្រី​ពពោះ​៩​ខែ​​ដែល​ត្រូវ​ពស់​ពិស​ចឹក

ឧកញ៉ា ទៀ វិចិត្រ ផ្ដល់​ប្រាក់​៦០​ម៉ឺន​រៀល​ដល់​ស្ត្រី​ពពោះ​៩​ខែ​​ដែល​ត្រូវ​ពស់​ពិស​ចឹក

ប្រភព៖ ហ៊ុយ ប៊ុនឡេង, kqube

  • ឧកញ៉ា ទៀ វិចិត្រ ផ្ដល់​ប្រាក់​៦០​ម៉ឺន​រៀល​ដល់​ស្ត្រី​ពពោះ​៩​ខែ​​ដែល​ត្រូវ​ពស់​ពិស​ចឹក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: