បណ្ឌិតយង់ សាំងកុមារ “ខ្ញុំនឹងបណ្ដុះអ្នកដឹកនាំល្អៗឲ្យបានយ៉ាងតិចបំផុត១០០នាក់ដល់ឆ្នាំ២០២២”

លោកបណ្ឌិតយង់ សាំងកុមារ បានបង្ហោះសំណេរមួយ នៅក្នុងទំព័រហ្វេសប៊ុក របស់លោកកាលពីពេលកន្លងទៅ ដោយលោកបានសរសេរថា “ខ្ញុំនឹងធ្វើការដឹកនាំបណ្ដុះអ្នកដឹកនាំល្អៗ ឲ្យបានយ៉ាងតិចបំផុត១០០នាក់ដល់ឆ្នាំ២០២២ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ក្លាយជាប្រទេសឈានមុខខាងវិស័យកសិកម្មសរីរាង្គ”។

ក្នុងសំណេរនោះលោកបានបន្តថា លោកបានចាប់ផ្ដើមកសាង សាលាកសិដ្ឋានបណ្ដុះអ្នកដឹកនាំកសិកម្មសរីរាង្គ ដែលមានទីតាំងនៅខេត្តកំពត។ ក្នុងនោះលោកបានបញ្ជាក់បន្ថែមថា គ្រួសារប្អូនស្រីលោក និងមិត្តរបស់លោកនៅប្រទេសស្វីស និងប្រទេសអូទ្រីស បានចូលរួមចំណែកក្នុងការទិញដី ហើយមានក្រុមយុវជនចំនួន៣នាក់ ដែលបានស្ម័គ្រចិត្តត្រួសត្រាយផ្លូវ ដោយទៅនៅលើសាលាកសិដ្ឋាននោះមុនគេ។

លោកបានបន្តដោយឆន្ទៈថា “យើងចាប់ផ្ដើមពីអ្វីដែលយើងមាន និងពីអ្នកដែលគាំទ្រយើង”៕
បណ្ឌិតយង់ សាំងកុមារ “ខ្ញុំនឹងបណ្ដុះអ្នកដឹកនាំល្អៗឲ្យបានយ៉ាងតិចបំផុត១០០នាក់ដល់ឆ្នាំ២០២២”

បណ្ឌិតយង់ សាំងកុមារ “ខ្ញុំនឹងបណ្ដុះអ្នកដឹកនាំល្អៗឲ្យបានយ៉ាងតិចបំផុត១០០នាក់ដល់ឆ្នាំ២០២២”

បណ្ឌិតយង់ សាំងកុមារ “ខ្ញុំនឹងបណ្ដុះអ្នកដឹកនាំល្អៗឲ្យបានយ៉ាងតិចបំផុត១០០នាក់ដល់ឆ្នាំ២០២២”

ប្រភព៖ kqube

  • បណ្ឌិតយង់ សាំងកុមារ “ខ្ញុំនឹងបណ្ដុះអ្នកដឹកនាំល្អៗឲ្យបានយ៉ាងតិចបំផុត១០០នាក់ដល់ឆ្នាំ២០២២”已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: