ប្រទះឃើញសាកសពក្នុងពាងទឹកសង្ស័យករណីឃាតកម្ម

ខេត្តពោធិ៍សាត់៖ ការភ្ញាក់ផ្អើល កើតឡើងទាំងកណ្ដាលថ្ងៃ ខណៈឃើញសាសពបុរសម្នាក់មានស្លាកស្នាមបែកមុខ បែកមាត់នៅក្នុងពាងទឹក ដែលសង្ស័យជាករណីឃាតកម្ម ។ ប៉ុន្តែទោះយ៉ាងណា ប្រភពនានាជុំវិញកន្លែងកើតហេតុនិយាយថា ជាករណីខ្យល់គរ ដើរដួលចូលពាងទឹកនៅពេលជនរងគ្រោះដើរទៅរកមុជទឹក ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ត្រង់ពាងទឹក ក្បែរផ្ទះស្ថិតក្នុងភូមិស្ទឹងកំបុត្រ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជិន សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរស់ភូមិ-ឃុំកើត ហេតុ ។

ប្រភពព័ត៌មានដដែលបន្តថា យោងតាមព័ត៌មានជាបឋមជុំវិញទីកន្លែងកើតហេតុ លើកឡើងស្រឌៀងៗគ្នាថា ជាករណីលង់ទឹកពាង បណ្ដាលឲ្យស្លាប់ អាចជា ជំងឺខ្យល់គរ ខណៈដែលជនរងគ្រោះដើរទៅរកទឹកងូត ក៏ត្រូវវិលមុខដួល ចូលពាងក៏ថាបាន ។ ប៉ុន្តែតាម ការបញ្ជាក់ពីលោកវេរសេនីយ៍ត្រី នាង វុធ អធិការនគរបាល ស្រុកបាកាន បានឲ្យតាមទូរស័ព្ទនៅ រសៀលថ្ងៃទី៨ ខែតុលាថា បញ្ហាខាងលើ សមត្ថកិច្ចជំនាញចម្រុះកំពុងដំណើរការត្រួតពិនិត្យ ឲ្យត្រឹមត្រូវតាម បញ្ជាព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត ៕ បឹុម ពិន
ប្រទះឃើញសាកសពក្នុងពាងទឹកសង្ស័យករណីឃាតកម្ម

ប្រទះឃើញសាកសពក្នុងពាងទឹកសង្ស័យករណីឃាតកម្ម

ប្រភព៖ Nokorwatnews

  • ប្រទះឃើញសាកសពក្នុងពាងទឹកសង្ស័យករណីឃាតកម្ម已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: