បង់ក្លាដែស​សម្លាប់​សមាជិក​បះបោរ​១១​នាក់​ពាក់​ព័ន្ធ​នឹង​ការវាយ​ប្រហារ​លើ​ហាង​កាហ្វេ

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានផ្សាយថា កម្លាំងសន្តិសុខប្រទេសនេះ បានសម្លាប់សមាជិក ១១នាក់របស់ក្រុមបះបោរមួយ កាលពីថ្ងៃម្សិលមិញ ដោយភាគច្រើនស្លាប់នៅក្នុងការប្រយុទ្ធគ្នាអស់រយៈពេល ៣ម៉ោង នៅជាយទីក្រុងដាកា។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីអាជ្ញាធរបង់ក្លាដែសដែលនិយាយថា អ្នកស្លាប់ទាំងនោះ ត្រូវបានគេជឿថាជាសមាជិកក្រុមបះបោរ Jamaat-ul-Mujahideen ដែលជាក្រុមវាយប្រហារទៅលើហាងកាហ្វេមួយ នៅទីក្រុងដាកា កាលពីខែកក្កដាកន្លងមក ដែលបានសម្លាប់មនុស្ស ២២នាក់ ដោយភាគច្រើនជាជនបរទេស។

រដ្ឋមន្ត្រីសន្តិសុខជាតិបង់ក្លាដែស បានប្រាប់អ្នកសារព័ត៌មានថា ពួកបះបោរទាំងនោះ ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារទៅលើកន្លែងលាក់ខ្លួន ៣កន្លែងដាច់ដោយឡែកពីគ្នា ស្ថិតនៅជាយទីក្រុងដាកា៕
បង់ក្លាដែស​សម្លាប់​សមាជិក​បះបោរ​១១​នាក់​ពាក់​ព័ន្ធ​នឹង​ការវាយ​ប្រហារ​លើ​ហាង​កាហ្វេ

ប្រភព៖ VOD

  • បង់ក្លាដែស​សម្លាប់​សមាជិក​បះបោរ​១១​នាក់​ពាក់​ព័ន្ធ​នឹង​ការវាយ​ប្រហារ​លើ​ហាង​កាហ្វេ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: