ប្តី​បបួល​ទៅ​រក​ត្រី​មិន​ទៅ ការ​ពិត​សម្លឹង​ឃើញ​ប្រពន្ធ​សោះ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្រពន្ធ​អ្នក​ស្គាល់គ្នា​​នៅ​ម្តុំ​មាត់ស្ទឹងសែន កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វី បូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​បូម​ខ្សាច់ មានស្រុក​កំណើត​ភូមិ​រាយ​ប៉ាយ ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្ត កំពង់ចាម ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​អ្នក​ស្គាល់គ្នា មាន​អាយុ​៣៣​ឆ្នាំ មុខរបរ​ដាំ​បន្លែ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ជនសង្ស័យ​និង​មិត្ត​ភក្តិ​​៣-៤​នាក់​ទៀត រួម​ទាំង​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្រោម ផ្ទះ​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​ជាប់មាត់​ស្ទឹង​សែន បន្ទាប់​មក រហូត​ដល់​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ដដែល​ក៏​បាន​នាំ​គ្នា​ទៅ​រក​ត្រី តែ​ពេល​នោះ​ជនសង្ស័យ​មិន​បាន​ទៅ​រក​ត្រី​ជាមួយ​គេ​​ទេ បែរជា​មក​ដេក​នៅ​អង្រឹង​ក្រោមផ្ទះ​ស្ត្រី​រង​គ្រោះ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​នៅ​លើ​គ្រែ​ជាមួយ​កូន​តូច​២​នាក់​ក្បែរ​អង្រឹង​ជនសង្ស័យ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពេល​ដែល​បក្សពួក និង​ប្តី​ជន​រង​គ្រោះ​ទៅ​រក​ត្រី​អស់ ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ឡើង​លើ​គ្រែ​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង បន្ទាប់​មក​ជនសង្ស័យ​ក៏​ចុះ​មក​ដេក​នៅ​អង្រឹង​វិញ រីឯ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​បងប្អូន​ពី​បញ្ហា​នោះ ពេល​នោះ​ជនសង្ស័យ​ឮ​ក៏​បាន​ដើរ​ចេញ​ទៅ​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ដូច​សព្វមួយដង ។

សមត្ថកិច្ច​បន្ថែម​ថា រហូត​ដល់​ថ្ងៃ​ទី​៨ ខែតុលា ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច សមត្ថកិច្ច​ក៏​បាន​ចាត់ការ​ភ្លាម​ៗ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ។

ក្រោយ​ពេល​ចាប់ខ្លួន​បញ្ជូន​មក​ដល់​អធិការ​ក្រុង​ព្រះ​វិហារ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត។

លោក​វរសេនីយ៍ត្រី ឆេ​ង អ៊ី​សុខា អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉ាប តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ផ្គាំ ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​ចំណែក​​ប្អូនស្រី​ជីដូនមួយ ទើបតែ​មាន​​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ខណៈ​នាង​កំពុង​ដេក​នៅ​លើ​ផ្ទះ​ម្នាក់ឯង ព្រោះ​ម្តាយ​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឯ​ជីដូន​ចាស់ជរា​ពិការ​ជើង​ទាំង​សងខាង​សំរាក​នៅ​ក្រោមផ្ទះ ស្រាប់​បងប្អូន​ជីដូនមួយ​របស់​នាង​ឈ្មោះ ប៉ាប តុលា ឡើង​ទៅ​លើ​ផ្ទះ ហើយ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក និង​គំរាម​មិន​ឲ្យ​ស្រែក បើ​ស្រែក​សម្លាប់​នាង​ចោល ពេល​នោះ​នាង​ខិតខំ​ព្យាយាម​រើបម្រះ​ដែរ តែ​ត្រូវ​ឈ្មោះ តុលា វាយ​ក្បាលពោះ​បណ្តាល​ឲ្យ​ចុក រួច​ហើយ​បាន​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ចំនួន​២​ដង ។ ដោយ​មានការ​ឈឺ ចាប់​នាង​ក៏​បាន​និយាយ​ថា ចុះ​មក​ដី​ក្រោមផ្ទះ​រក​ថ្នាំលេប ហើយ​ក៏​ដេក​ជាមួយ​ជីដូន​នៅ​ខាងក្រោម ។ លុះ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នាង​បាន​និយាយ​ប្រាប់​ឈ្មោះ នឿ​ត ស៊ីនួន ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​ឈ្មោះ សាត ផាត ឲ្យ​ជួយ​ពី​ករណី​នេះ រួច​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា នៅ​យប់​កើតហេតុ​ខ្លួន​គេ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ដើរ​កាត់មុខ​ផ្ទះ​ជន​រង​គ្រោះជា​ប្អូនជីដូនមួយ រួច​ឡើង​ទៅ​ដេក លុះ​វេលា​យប់​ម៉ោង​១០ គេ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ក៏​ចាប់បង្ខំ​ប្អូនជីដូនមួយ​ដោយ​គំរាម​សម្លាប់​បើ​នាង​ហ៊ាន​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​២​ដង​ដូច​ពាក្យ​នាង​ចោទប្រកាន់​មែន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្តី​បបួល​ទៅ​រក​ត្រី​មិន​ទៅ ការ​ពិត​សម្លឹង​ឃើញ​ប្រពន្ធ​សោះ

ប្តី​បបួល​ទៅ​រក​ត្រី​មិន​ទៅ ការ​ពិត​សម្លឹង​ឃើញ​ប្រពន្ធ​សោះ

ប្តី​បបួល​ទៅ​រក​ត្រី​មិន​ទៅ ការ​ពិត​សម្លឹង​ឃើញ​ប្រពន្ធ​សោះ