ប្រ៊េន LYN សម្រាប់សុភាពនារីដែលចូលចិត្តបែបអេឡេហ្កង់ មកដល់កម្ពុជាជាផ្លូវការហើយ

ភ្នំពេញ៖ ប្រ៊េនកាបូប និងស្បែកជើងស្រ្តីដ៏ពេញនិយមនៅប្រទេសថៃ LYN បានបើកសម្ពោធហាងថ្មីស្រឡាងរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន កាលពីថ្ងៃសុក្រទី ៧ តុលា នេះ ។

LYN ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០០១ ដើម្បីបំពេញតម្រូវការកើនឡើងរបស់សុភាពនារីសម័យទំនើប ដែលចូលចិត្តនូវភាពឆើតឆាយបែបអេឡេហ្កង់ ។

ព្រឹត្តិការណ៍សម្ពោធហាងជាផ្លូវការនេះ ក៏មានវត្តមានចូលរួមពី កញ្ញា ទឹម រដ្ឋា ផងដែរ ដោយកញ្ញាបានពាក់ស្បែកជើង LYN និងយួរកាបូប LYN យ៉ាងស្រស់ស្អាតទៀតផង ។ កញ្ញាបាននិយាយថា កញ្ញាពេញចិត្ត និងគាំទ្រប្រ៊េននេះ ព្រោះជាប៊្រេនល្បីនៅថៃ ផលិតផលមានគុណភាព ហើយសមនឹងស្ទីលរបស់កញ្ញា ។ កញ្ញាទឹម រដ្ឋា ថែមទាំងបានសរសេរលើកសរសើរផលិតផលនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនទៀតផង ។

លោកស្រី ភីមទីតា កញ្ចនាគុណឆន ដែលជាប្រធានផ្នែកទីផ្សារ បាននិយាយថា “ការពង្រីកវត្តមានរបស់ LYN នៅក្នុងប្រទេសកម្ពុជា គឺស្របទៅតាមទស្សនវិស័យនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍឈានឡើងរបស់យើង ដើម្បីក្លាយទៅជាម៉ាកយីហោលំដាប់អន្តរជាតិ ។ ផលិតផល LYN មានការរចនាបែបទំនើប ស៊ីវីល័យ សម្រាប់សុភាពនារីដែលចូលចិត្តបញ្ចេញស្ទាយដ៏ទាក់ទាញរបស់ខ្លួន ។

LYN បញ្ចេញម៉ូដផលិតផលតាមរដូវកាល ស្របតាមពេលវេលា និងអាកាសធាតុ ដែលអតិថិជនត្រូវការប្រើប្រាស់ ។ នៅក្នុងរដូវរំហើយនេះ LYN បញ្ចេញម៉ូដថ្មីៗជាច្រើន ដែលគេអោយឈ្មោះថា Decade Revival ដែលរំលេចការរចនាបែបទំនើប និងស្រស់ឆើតឆាយ ។

ជាមួយនឹងផលិតផលជាច្រើនរបស់ខ្លួន LYN សង្ឈឹមថា នឹងអាចទាក់ទាញសុភាពនារីកម្ពុជា ដែលចិត្តភាពស្រស់ស្អាត ថ្លៃថ្នូរ ជាមួយនឹងផលិតផលមានគុណភាព និងទាក់ទាញរបស់ខ្លួន ។

សម្រាប់សុភាពនារីដែលចាប់អារម្មណ៍អាចស្វែងរកព័ត៌មានបន្ថែមជាមួយនឹងទំព័រហ្វេសប៊ុករបស់ LYN គឺនិងអ៊ីនស្តាក្រាម  ។ 

បន្ថែមពីនេះ ក្រៅពីកាបូប និង ស្បែកជើង LYN ក៏បានបង្កើតនូវប៊្រេនមួយទៀត គឺមានឈ្មោះថា LYN Around ដែលបង្កើតឡើងសម្រាប់បំពេញចិត្តសុភាពនារីគ្រប់រូប ជាមួូយនឹងម៉ូតសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលច្នៃឡើងយ៉ាងល្អិតល្អន់ ពីស្ទាយ៍ប្រទេស២បូកបញ្ចូលគ្នា ឬអាចនិយាយបានថា រសជាតិ២នៅក្នុងសំលៀកបំពាក់តែមួយ  2 in 1  គឺប្រទេសបារាំង បូកជាមួយនឹង ប្រទេសជប៉ុន ដែលសុទ្ធសឹងតែជា ប្រទេសដែលល្បីបំផុត ខាងផ្នែក Fashion ផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត