Little PSY (Jeon Min Woo) បាន​បាត់បង់​ជីវិត​ហើយ​​ក្រោយ​តស៊ូ​យ៉ាង​លំបាក​ជាមួយ​នឹង​ជំងឺ​មហារីក

កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​ធ្វើ​ការ​ចុះ​ផ្សាយ​នូវ​ដំណឹង​ដ៏​ក្រៀម​ក្រំ​មួយ​គឺ តារា​សម្ដែង​វ័យ​ក្មេង Jeon Min Woo ដែល​គេ​ដាក់​រហ័ស​នាម​ថា​ Little PSY បាន​បាត់​បង់​ជីវិត​ក្រោយ​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ត​ស៊ូ​ជាមួយ​នឹង​ជំងឺ​មហារីក​ខួរក្បាល​។

តាម​រយៈ​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា​ Jeon Min Woo ត្រូវ​បាន​បញ្ចូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ទាំង​ដង្ហើម​ចង្រិត ហើយ​ត្រូវ​បាន​ទទួល​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ ប៉ុន្តែ​គួ​ឲ្យ​ស្ដាយ​នៅ​ថ្ងៃ​ទី 8 កន្លង​​ទៅ​នេះ​រូប​គេ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិត​​ទៅ​ហើយ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា Jeon Min Woo បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​មួយ​របស់​កូរ៉េ ដែល​មាន​ឈ្មោះ​ថា Star King។ ដោយ​សារ​រូបរាង​នឹង​ការ​បញ្ចេញ​ក្បាច់​រាំ​ស្រដៀង​ទៅ​នឹង PSY គេ​គ្រប់​គ្នា​ក៏​បាន​ដាក់​រហ័ស​នាម​គេ​ថា Little PSY។ ចំពោះ​រហ័ស​នាម​ Little PSY នេះ​​អាច​ធ្វើ​ឲ្យ​អ្នក​យល់​ច្រលំ​ជាមួយ​នឹង​ក្មេង​ប្រុស​​​ដែល​ជា​តារា​សម្ដែង​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា​ Hwang Min-woo ដែល​ធ្លាប់​បាន​សម្ដែង​នៅ​ក្នុង​បទ​ Gangnam Style របស់ PSY៕

ប្រែសម្រួល​ ៖ ជលស័យ

  • Little PSY (Jeon Min Woo) បាន​បាត់បង់​ជីវិត​ហើយ​​ក្រោយ​តស៊ូ​យ៉ាង​លំបាក​ជាមួយ​នឹង​ជំងឺ​មហារីក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ជីវិតនិងសង្គម
Tags: