ធី សុវណ្ណ​ថា ចាក់ខ្សែ​អាត់​សំឡេង​លោក កឹ​ម សុខា និង​ស្រី​មុំ ក្នុង​វេទិកាសាធារណៈ

ខេត្តកណ្តាល ៖ នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​បន្ត​រិះគន់​មេដឹកនាំ​គណបក្សប្រឆាំង ពិសេស​លោក កឹ​ម សុខា ថា​ជា​មេដឹកនាំ​ល្មោភកាម​និង​សម្បូរ​ស្រី ដោយ​បង្ហាញ​ភស្តុ​តាង​ចាក់ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង ស្រី​មុំ នៅ​ក្នុង​វេទិកាសាធារណៈ​រៀបចំ​ដោយ​អង្គការ​យុវជន​កិច្ចការ​សង្គម ។

យ៉ាងណា​ក៍ដោយ មុន​ចាក់ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង ស្រី​មុំ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ២០១៦ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៍បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​១១០០​នាក់​ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ពិចារណា​ផង​ដែរ​ថា​តើ​សំឡេង​នោះ​ជា​សំឡេង​លោក កឹ​ម សុខា និង កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ពិត​ឬក៍​យ៉ាងណា ? ។

មក​ដល់​រសៀល​ថ្ងៃអាទិត្យ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ។

ដោយឡែក​នៅ​ក្នុង​វេទិកា​នា​ព្រឹក​មិ​ញ​នេះ​ដែរ កញ្ញា ធី សុវណ្ណ​ថា ក៍បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​រឹត​បន្តឹង​ការ​នាំ​ចូល​ស្រូវ​ពី​ប្រទេស​ជិតខាង​និង​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​អំពី​តម្លៃ​ស្រូវ​និង​ទីផ្សារ​ដល់​ប្រជា​កសិករ​ឲ្យ​បាន​ទូលំទូលាយ ។ បើ​តាម​នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម​រូប​នេះ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នា​ពេល​នេះ​ដោយសារ​តែ​ឈ្មួញកណ្តាល ៕