មុន​នេះ​បន្តិច អាជ្ញាធរ​ប្រកាស​អាសន្ន​សង្កាត់​ចំនួន​១០​ប្រឈម​នឹង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សង្កាត់​ចំនួន​១០​ក្នុងភូមិ​សាស្ត្រ​ជាយ​រាជធានី​ភ្នំពេញ បាន​ត្រូវ​អាជ្ញាធរ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រក​ទីតាំង​ទួល​សុវត្ថិភាព​ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ការ​ជន់​លិច​ទឹកស្ទឹង​ព្រែក​ត្នោត ។

ការ​ប្រកាស​របស់​អាជ្ញាធរ​នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​០៩ តុលា ២០១៦​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​ខ្លាំង​ដែល​នឹង​អាច​ធ្វើ​ឲ្យ​សង្កាត់​ចំនួន​១០​ប្រឈម​នឹង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​នោះ​រួម​មាន ៖​សង្កាត់​ក្រាំង​ពង្រ សាក់​សំពៅ ,​ទៀន ,​គង​ន​យ ,​រលួស ,​ព្រែក​កំពឹស ,​ជើងឯក​, ដង្កោ ,​ប្រទះ​ឡា​ង និង​សង្កាត់​ពងទឹក ៕