រសៀល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ

រាជធានី​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​រសៀល​នេះ ខ្ញុំ​មាន​ជំនួប​ទ្វេ​ភា​ភី​ជាមួយ ឯកឧត្តម ប្រា​យុ​ទ្ឋ ចន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​។  បញ្ហា​សហ​ប្រត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កា​រត​ភ្ជាប់​ផ្លូវដែក ផ្លូវគោក ការ​បើក​ច្រកព្រំដែន បញ្ហា​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ ជា​ពិសេស​ការ​នាំ​កសិផល​ពី​កម្ពុជា​មក​ថៃ​។​ល​។ គឺជា​របៀបវារៈ​សំខាន់​នៃ​ការ​ពិភាក្សា​។

ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​បន្ថែម​តាម​រយៈ​នៃ​ការ​សន្ទនា​ប្រកបដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​សហ​ប្រត្តិការ​នេះ​៕»