ឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិ

6 Videos


តារាសម្តែងសិចស៊ីសម្បុរស្រអែម ឌុច លីដា បានបង្ហាញសម្រស់របស់នាងយ៉ាងស្រស់ ស្អាត និង សប្បាយរីករាយនៅលើផ្ទាំងថ្មនៃរមណីយដ្ឋានទឹកធ្លាក់តាដា នាខេត្តកំពត ក្នុងឱកាសថ្ងៃបុណ្យភ្ជុំកន្លងមកថ្មីៗនេះ ។

ឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិ

ស្រីស្អាត ឌុច លីដា ហាក់មានអារម្មណ៍សប្បាយរីករាយខ្លាំង ណាស់ទៅនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃទឹកធ្លាក់នាខេត្តកំពត នេះ ជាពិសេសជាងនេះ ទៅទៀតនោះគឺសីតុណ្ហភាពដ៏ត្រជាក់នៃទឹកធ្លាក់ពីកំពូលភ្នំនារដូវបិណ្ឌភ្ជុំតែម្តង ។

ឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិ

ឌុច លីដា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងដំណើរកម្សាន្តព្រមទាំងសរសេរសារ អមមកជាមួយរូបថតទាំងនោះថា «ដំណើរកំសម្សាន្តទៅ រមណីដ្ឋានតាដា កំពត ពិតជាសប្បាយ និង ស្រស់ស្អាតណាស់ ហើយពេលនេះក៏បានមកដល់ ផ្ទះវិញដែរ» ។

ឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិ

ឌុច លីដា គឺជាតារាសម្តែងស្រីមួយរូបដែលសម្តែងសមបំផុតនៅក្នុងសាច់រឿងបែបបុរាណ ហើយសិចស៊ី ។ ហើយការសម្តែងបែបសិចស៊ីនាពេលកន្លងមកក៏ទទួលបានការគាំទ្រច្រើន ផងដែរដោយសារតែនាងមានដងខ្លូនយ៉ាងសិចស៊ី និង ស្រស់ស្អាត ។

ឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិ

ជាក់សម្តែងនៅតែរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះរឿងដែលនាងសម្តែង គឺរឿង «នារីវេទមន្ត» នឹងចាក់បញ្ចាំងហើយនៅគ្រប់រោងកុនក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ដែលរឿងនេះក៏នាងសម្តែងមានភាពសិចស៊ីមិនធម្មតាផងដែរ ៕  យ៉ានុ

ឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិឌុច លីដា បង្ហាញសម្រស់ និង ភាពរីករាយជាមួយទឹកធ្លាក់ធម្មជាតិ