ពាន​រង្វាន់​ World Cup ដ៏​កម្សត់​មួយ​នេះ​ធ្លាប់​ត្រូវ​ចោរ​លួច​ដល់​ទៅ​២​ដង​

បើនិយាយដល់ World Cup ប្រិយមិត្តមួយចំនួនដែលជាអ្នកស្នេហាវិស័យបាល់ទាត់ប្រហែលជាធ្លាប់ដឹងហើយថាពឹ្រត្តិការណ៍នេះគឺធ្លាប់ប្រើប្រាស់ពានចំនួន២ ដោយពានដំបូងគឺប្រើប្រាស់ពីឆ្នាំ១៩៣០ដល់ឆ្នាំ១៩៧០ដែលពាននោះត្រូវបានគេដាក់ឈ្មោះ Jules Rimet Trophy ដោយឡែកពានមួយទៀតគឺជាពានដែលប្រើប្រាស់ពីឆ្នាំ១៩៧៤មកទល់នឹងពេលនេះ ។

តែនៅថ្ងៃនេះយើងខ្ញុំលើកយកពីប្រវត្តិនៃពានដំបូងរបស់ World Cup គឺ Jules Rimet Trophy ដែលធ្លាប់ត្រូវបានចោរលួចដល់ទៅ២ដង ។

លើកទី១នៃការបាត់ពានរង្វាន់ ៖

នៅក្នុងឆ្នាំ១៩៦៦ដែលពេលនោះប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup ដូចនេះពានក៏ត្រូវយកទៅដាក់បង្ហាញមុនព្រឹត្តិការណ៍មកដល់ប្រមាណ៤ខែមុនការប្រកួត យ៉ាងណាអំឡុងពេលនៃការតាំងបង្ហាញពាននោះត្រូវបានចោរលួចទៅបាត់នៅថ្ងៃទី២០ខែមីនា តែជាសំណាងល្អ៧ថ្ងៃបន្ទាប់ពាននេះក៏ត្រូវបានរកឃើញមកវិញ ហើយអ្នកដែលរកឃើញនោះគឺឆ្កែមួយក្បាលដែលមានឈ្មោះថា Pickle ( ) ។

លើកទី២នៃការបាត់ពានរង្វាន់ ៖

នៅក្នុងឆ្នាំ១៩៧០ក្រុមជម្រើសជាតិប្រេស៊ីលគឺបានក្លាយជាម្ចាស់ជើងឯក World Cup លើកទី៣ដូចនេះតាមច្បាប់ FIFA កាលនោះត្រូវប្រគល់ពានរង្វាន់នោះទៅឲ្យប្រទេសប្រេស៊ីលគ្រប់គ្រង ហើយ FIFA ក៏បានបង្កើតពានរង្វាន់ World Cup ថ្មីដែលចាប់ផ្ដើមប្រើពី១៩៧៤ដែលមកដល់សព្វថ្ងៃ ។ ដោយឡែកបើនិយាយពីពានដែលប្រេស៊ីលទទួលបានពួកគេក៏យកទៅរក្សាទុកក្នុងប្រទេសរបស់ខ្លួនតែជាអកុសលនៅឆ្នាំ១៩៨៣ពាននេះក៏ត្រូវចោរលួចសារជាថ្មី ។

ពាក់ព័ន្ធនឹងការលួចប៉ូលីសក៏បានរកឃើញជនល្មើសដល់ទៅ៣នាក់ ដោយអ្នកផ្ដើមគំនិតមានឈ្មោះថា Sérgio Pereira Ayres ឬត្រូវគេស្គាល់ថា Sérgio Peralta ដែលគេគឺជាអ្នកធនាគារមួយរូបហើយក៏ជាភ្នាក់ងារបាល់ទាត់ផងដែរ ដោយឡែកអ្នកផ្សំគំនិតគឺមានឈ្មោះថា Francisco Rivera គឺជាអតីតមន្ត្រីប៉ូលីស ចំណែកម្នាក់ទៀតគឺមានឈ្មោះថា José Luiz Vieira ដែលជាអ្នកធ្វើការផ្នែកដេគ័រ ។

តាមការសាកសួរជនល្មើសគឺ Sérgio Pereira Ayres បាននិយាយថាពានរង្វាន់នេះត្រូវបានរំលាយទៅជាដុំមាសដោយបុរសម្នាក់ដែលមានឈ្មោះថា Juan Carlos Hernández ។ តែយ៉ាងណាក្រោយចោទប្រកាន់ Hernández ក៏បានបដិសេធហើយតាមការធ្វើវិភាគនៅភស្តុតាងដែលរកឃើញនៅរោងស្មិតរបស់គេគឺមិនមែនជាសារធាតុមាសនៃពានរង្វាន់នោះទេ ក្រោយមកប៉ូលីសដែលស៊ើបអង្កេតរឿងនេះបានសន្និដ្ឋានថាពានរង្វាន់មិនត្រូវបានរំលាយទេ ព្រោះតម្លៃរបស់ពាននេះគឺមានថ្លៃជាងបើទុករូបដដែលហើយតែរំលាយជាមាសនោះតម្លៃនឹងខុសគ្នាឆ្ងាយណាស់ តែយ៉ាងណាពានរង្វាន់នេះបានបាត់ខ្លួនរហូតដល់ពេលនេះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ពាន​រង្វាន់​ World Cup ដ៏​កម្សត់​មួយ​នេះ​ធ្លាប់​ត្រូវ​ចោរ​លួច​ដល់​ទៅ​២​ដង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: