និស្សិត​ខ្មែរ​នៅ​ប្រទេស​ថៃ​ចែករំលែក”​កាគិត​របស់​និស្សិត​ថៃ​ទាក់ទង​ជម្លោះ​ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ រវាង កម្ពុជា និង ថៃ”

និស្សិត​ខ្មែរ​ម្នាក់​ដែល​ទៅ​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​ថៃ ​ហើយ​ត្រូវ​បាន​ធ្វើ​ជា​អនុរក្ស​ក្នុង​ការ​ប្រលង​របស់​និស្សិត​ឆ្នាំ​ទី២ របស់​មហាវិទ្យាល័យ​មួយ​។ក្នុង​ពេល​ដែល​ធ្វើ​ជា​អនុរក្ស​នោះ​រូប​គេ​មាន​អារម្មណ៍​ហួស​ចិត្ត​នឹង​ចម្លើយ​របស់​និស្សិត​ថៃ​ដែល​ទាក់ទង​ជម្លោះ​ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ រវាង កម្ពុជា និង ថៃ ​ហើយ​បាន​សរសេរ​មាន​ខ្លឹមសារ​មួយ​បង្ហោះ​ក្នុង​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ Facebook ដែល​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖​

ថ្ងៃ​នេះ​ធ្វើ​អនុរក្ស​ប្រលង​អោយ​និស្សិត​ថៃ បាន​ឃើញ​សំនួរ​មួយ​ថា​
<<ហេតុអ្វី​បាន​មាន​ជម្លោះ​ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ រវាង​ប្រទេស​ កម្ពុជា និង ថៃ?>>
ក្រោយ​ពិនិត្យ​មើល​ចម្លើយ​ ពួកគេ​មាន​គំនិត​រួម​មួយ​ថា​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ប្រទេស​ថៃ​ ដោយ​លើក​ប្រវត្តិសាស្ត្រ​ថា​ ក្នុង​អំលុង​ពេល​ស្ដេច​ រ៉ាម៉ាទី៤ ទឹក​ដី​តំបន់​ឥណ្ឌូចិន​ទាំង​មូល​ នឹង​ទឹក​ដី​ម៉ាឡេស៊ី ជា​របស់​ថៃ​ ក្រោយ​ពេល​ចាញ់​សង្គ្រាម​លោក អង់គ្លេស​ចូល​កាន់​កាប់​ម៉ាឡេស៊ី​ និង បារាំង​មក​កាន់​កាប់​តំបន់​ឥណ្ឌូ​ចិន បារាំង​បាន​បង្ខំ​សៀម​អោយ​ ចុះ​អនុសញ្ញា​ទទួល​ស្គាល់​ផែន​ទី​ ដែល​ថា​ប្រាសាទ​ព្រះវិហារ​ ជា​របស់​កម្ពុជា​ដោយ​ភាគី​សៀម​និយាយ​ថា​ខ្លួន​មិន​បាន​ពិនិត្យ​អោយ​បាន​ច្បាស់​លាស់​លើ​កិច្ច​ព្រមព្រៀង​លើ​សន្ធិ​សញ្ញា​នេះ។ ទោះ​បី​ជា​ខ្លួន​ចាញ់​ក្ដី​រឿង​ប្រាសាទ​ ព្រះវិហារ​នៅ​តុលាការ​អន្តរ​ជាតិ​នៅ​ឆ្នាំ​1962 ក៏​ដោយ​ តែ​គោល​នយោបាយ​ជាតិ​និយម​របស់​សៀម​ នៅ​តែ​ទទូច​ថា​ប្រាសាទ​ព្រះវិហារ​ជា​ខ្លួន។នៅ​ឆ្នាំ1979 ថៃ​បាន​គាំទ្រ​ប្រទេស​ចិន នឹង​ វៀតណាម​ក្នុង​ការ​បញ្ជូន​អាវុធ​អោយ​ខ្មែរ​ក្រហម ដោយ​វៀតណាម​ជា​ប្រទេស​កុម្មុយនិស្ត​ ជា​ហេតុ​ធ្វើ​អោយ​ថៃ​អាម៉ាស់​នៅ​លើ​ឆាក​អាស៊ាន ដូច្នេះ​ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិញ​ គេ​ក៏​យក​ប្រាសាទ​ព្រះវិហារ​ជា​គោលដៅ​ ដើម្បី​បង្ក​ជម្លោះ​នៅ​ឆ្នាំ1991។ រហូត​ក្រោយ​ប្រាសាទ​ព្រះវិហារ​បាន​អង្គការ​យូនីស្កូ​ ប្រកាស​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ 2008 ប្រជាជន​ថៃ​គ្រប់​គ្នា​មាន​ការ​សោក​ស្ដាយ​ នឹង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​មក​វិញ​ជា​និច្ច​ ពូក​គេ​មាន​គំនិត​ជា​រួម​មួយ​ថា​ ខ្មែរ​ជា​ចោរ លួច​ប្រាសាទ​របស់​គេ​ ហើយ​គេ​ជា​ជន​រង​គ្រោះ​។ តាម​ពិត​គេ​និយាយ​ថា ប្រាសាទ​ព្រះវិហារ​គ្មាន​តម្លៃ​នឹង​គេ​ចង់​បាន​ទេ​ តែ​ដើម្បី​លុប​ភាព​អាម៉ាស់​របស់​ខ្លួន​មក​លើ​កម្ពុជា​ ប៉ុណ្ណោះ។​
Noted: នេះ​ជា​ចម្លើយ​របស់​និស្សិត​ឆ្នាំ​ទី​២ របស់​មហាវិទ្យាល័យ​មួយ​នៅ​ប្រទេស​ថៃ។

និស្សិត​ខ្មែរ​នៅ​ប្រទេស​ថៃ​ចែករំលែក&#8221;​កាគិត​របស់​និស្សិត​ថៃ​ទាក់ទង​ជម្លោះ​ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ រវាង កម្ពុជា និង ថៃ&#8221;
ដោយ ៖ រាជសីហ៍
ប្រភព ៖

  • និស្សិត​ខ្មែរ​នៅ​ប្រទេស​ថៃ​ចែករំលែក”​កាគិត​របស់​និស្សិត​ថៃ​ទាក់ទង​ជម្លោះ​ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ រវាង កម្ពុជា និង ថៃ”已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ចំនេះដឹង
Tags: