ហេតុអ្វី​បានជា កូន​ជាទី​ស្រឡាញ់រ​បស់​អ្នក ក្រចេះ​និយាយ​?

ហេតុអ្វី​បានជា កូន​ជាទី​ស្រឡាញ់រ​បស់​អ្នក ក្រចេះ​និយាយ​?

​តើ​កូន​របស់​អ្នក មាន​អាយុ​ប៉ុន្មាន​ហើយ​? តើ​អ្នក​កំពុង​បារម្ភ​ថា កូន​របស់​អ្នក​មិនទាន់​ចេះ​និយាយ​មែន​ទេ​? សូម​អាន​អត្ថបទ​នេះ ដោយ​យកចិត្តទុកដាក់ នោះ​អ្នកនឹង​ធូរស្រាល ក្នុង​អារម្មណ៍​ជាង​មុន​។​

​ជាធម្មតា កូន​ក្មេង​ចាប់​ផ្តើមនិយាយ​មួយ​ពាក្យៗ នៅ​អាយុ ១២ ខែ ឬ​តាំង​ពី ៩ ខែ​មក​ម្លេះ​។ យ៉ាងណាមិញ គេ​អាចនិយាយបាន​ច្រើន​គួរសម ពេល​អាយុ ១៨ ខែ ប៉ុន្តែ បើ​ដល់​អាយុ​នេះហើយ គេ​នៅ​មិនទាន់​អាច​និយាយបាន​ទៀត សូម​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​។​
​កូនក្មេង​មាន​ការលូតលាស់​ខុសៗ​គ្នា ដូច្នេះ ការនិយាយ​ក៏​អាច​លឿន ឬ​យឺត​ជាង​គ្នា​បន្តិចបន្តួច​ផងដែរ យ៉ាងណាមិញ ក្មេងស្រី​អាចនិយាយបាន​ឆាប់​ជា​ង​ក្មេងប្រុស​។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នកក្រ​ចេះ​និយាយ ៖
១. ឪពុកម្តាយ​មិន​សូវ​និយាយ ឬ​មាន​ទំនាក់ទំនង​ជាមួយ​កូន​
២. កូន​ក្មេង​នៅ​តែ​ឯង​ច្រើន​
៣. មាន​ជំងឺ​ណាមួយ​ពី​កំណើត ពិសេស ទាក់ទង​នឹង​ត្រចៀក​
៤. កង្វះ​អាហារូបត្ថម្ភ​
៥. ទារក​សម្រាល​មុន​កំណត់​
៦. ទារក​ផ្តោតអារម្មណ៍​ទៅ​លើ​ជំនាញ​អ្វី​ផ្សេង​, ឧទាហរណ៍ ឆាប់​ចេះ​ដើរ​ជា​ដើម​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។