តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍

6 Videos


នាង លីន មីងចិន ជាតារាចម្រៀងប៉ុប កូនចៅចិនដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេ ចាត់ទុកថា ជាតារាចម្រៀងដែលកំពុងតែមានឈ្មោះបោះសម្លេង និង មានរូបសម្រស់ស្រស់ស្អាតដាច់គេនៅតំបន់ អាស៊ីអគ្នេយ៍ ។

តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍

នាងកើតនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៩៩០ ជាកូនចៅចិន កើតនៅកោះប៉េណាំង ប្រទេសម៉ាឡេស៊ី ។ នាង គឺជាកូនស្រីទី ២ នៅក្នុងគ្រួសារ ដោយមានបងស្រីធំឈ្មោះនាង លីន ស៊ឺជី ក៏ជាអ្នកសិល្បៈដែរ ។ ឆ្នាំ ២០១៥ នាង លីន មីងចិន បានចាកចេញពីប្រទេសម៉ាឡេស៊ី ហើយមករស់នៅ និង ប្រកបការងារនៅកោះតៃវ៉ាន់ ដោយចាប់ផ្តើមមានឈ្មោះបោះសម្លេងជាបណ្តើរៗ ។

តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍

នៅតៃវ៉ាន់ នាងធ្លាប់ត្រូវបានទស្សនាវដ្តីបុរសជ្រើសរើសចូលក្នុងចំណោមស្រីស្អាត ១០០ នាក់ដោយនាង មានឈ្មោះក្នុងលេខរៀងទី ១៣ ។ បច្ចុប្បន្ននាងបានចុះកុងត្រាឲ្យក្រុមហ៊ុនចម្រៀងមួយនៅតៃវ៉ាន់ ហើយមាន គម្រោងបញ្ចេញអាល់ប៊ុមចម្រៀងផ្ទាល់ខ្លួន ព្រមទាំងចូលរួមក្នុងសកម្មភាពប្រគំតន្ត្រីទេសចរណ៍ទៀតផង ។ ក្រៅ ពីអាជីពជាតារាចម្រៀង នាងក៏បានថតរូបដើម្បីចុះផ្សាយនៅទំព័រមុខនៃទស្សនាវដ្តីផ្សេងៗជាច្រើនដែរ ៕ គ ឡេង

តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍តារាចម្រៀង ប៉ុប ម៉ាឡេស៊ី មានសម្រស់ស្អាតជាងគេនៅអាស៊ីអគ្នេយ៍