ដួង ហ្សូរីដា បើប្រឹងប៉ុណ្ណឹងហើយ មិនមានសំណាងទៀត

6 Videos


បន្ទាប់ពីជួបរឿងស៊យផ្ទួនៗកាលពីប៉ុន្មានខែមុន ពេលនេះពិធីការិនី ដួង ហ្សូរីដា រាងមានយីអ៊ុន ឡើងវិញហើយទាំងការងារសិល្បៈក៏ដូចជាមុខជំនួញ ។ ទោះជាយ៉ាងណានាងហាក់បង្ហាញ អារម្មណ៍ហត់នឿយ ដោយសារតែខិតខំធ្វើការរកប្រាក់ទិញថ្នាំសម្រាប់ព្យាបាលជំងឺម្តាយ ។

ដួង ហ្សូរីដា បើប្រឹងប៉ុណ្ណឹងហើយ មិនមានសំណាងទៀត

ពិធីការិនីដ៏ស្រស់ស្អាតរូបនេះបានទម្លាយអារម្មណ៍ពិតរបស់ខ្លួនតាមរយៈសារប៉ុន្មានឃ្លាថា «ចង់ប្រាប់ថា ហត់ប្រហែលជាចង់ឈឺហើយមើលទៅ តែប្រាប់ខ្លួនឯងវិញថា ឈឺអត់បានទេ ព្រោះត្រូវបំពេញការងារជាច្រើនទៀត ដើម្បីទ្រទ្រង់ជីវិតគ្រួសារមួយនេះ ដើម្បីថ្នាំ និង ការ ព្យាបាលរបស់ម្តាយ និង ដើម្បីអនាគតបវររុងរឿងទៅថ្ងៃខាងមុខទៀត បើប្រឹងប៉ុណ្ណឹងដែរ នៅមិនមានសំណាងដូចគេទៀត មិនដឹងធ្វើម៉េចទេ មានតែខំសាងបុណ្យកុសលបន្ថែម ក្រែងជាតិក្រោយបានស្រណុកជាងជាតិនេះ» ។

ដួង ហ្សូរីដា បើប្រឹងប៉ុណ្ណឹងហើយ មិនមានសំណាងទៀត

នេះមិនមែនជាលើកទីមួយទេដែលពិធីការិនី ដួង ហ្សូរីដា បង្ហាញអារម្មណ៍ហត់នឿយបែបនេះ កន្លងមកនាងក៏ធ្លាប់បានបង្ហោះសារស្រដៀងគ្នានេះផងដែរ នៅកំឡុងពេលដែលម្តាយរបស់ នាងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសថៃ ៕ ប្រមាញ់តួ

ដួង ហ្សូរីដា បើប្រឹងប៉ុណ្ណឹងហើយ មិនមានសំណាងទៀតដួង ហ្សូរីដា បើប្រឹងប៉ុណ្ណឹងហើយ មិនមានសំណាងទៀតដួង ហ្សូរីដា បើប្រឹងប៉ុណ្ណឹងហើយ មិនមានសំណាងទៀត