Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!

6 Videos


ក្រោយពីជាប់ជាជ័យលាភី Miss Grand Cambodia កញ្ញា ហេង ចន្ថា ហាក់មិនទាន់មានសកម្មភាព ថ្មីៗនៅក្នុងសិល្បៈនោះទេ ។ ប៉ុន្តែថ្មីៗនេះមានការបង្ហើបថា ពេលនេះ កញ្ញា ហេង ចន្ថា បានហក់ចូល ក្នុង ការសម្តែងរឿងភាគជាលើកដំបូងអោយស្ថានីយទូរទស្សន៍បាយ័ន ក្រោមស្នា ដៃនិពន្ធរបស់លោក ហ៊ុយ វាសនា ។

Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!

យូៗម្តង គេបានឃើញវត្តមាន ហេង ចន្ថា នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុននានាក៏ដូចជា កម្មវិធី សប្បុរធម៌ក្នុងនាមជាMiss Grand Cambodia។ពេលខ្លះ គេក៏បានឃើញនាងលេច មុខក្នុង ឈុត ឃោសនាសំអាងការផងដែរ។ថ្មីៗនេះ ហេង ចន្ថា ក៏បានហក់ចូលក្នុងការ សម្តែងរឿងភាគ ទូរទស្សន៍ ជាលើកដំបូង។រឿងនោះជាប្រភេទរឿងបុរាណ ដែលមានចំណងថា«សន្យាជាតិមុន»ដែលពេលនេះ ទើបថតបានប្រមាណជា ៤០ ភាគរយ ។

Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!

កញ្ញា ហេង ចន្ថា រំពឹងថា ក្រោយពីរឿងនេះ ចាក់បញ្ចាំងតាម កញ្ចក់ ទូរទ ស្សន៍នោះ ប្រជាប្រិយភាពរបស់នាងនឹង លេចធ្លោថែមមួយកម្រិតទៀត ។ ថ្មីៗនេះ ហេង ចន្ថា បានធ្វើអោយមហាជនជាច្រើនសោកស្តាយ ដែលនាងមិនមាន ឱកាសក្នុងការចាកចេញទៅប្រលង Miss Grand International 2016 នៅ The Westgate Lasvegas Resort and Casino Lasvesgas សហរដ្ឋអាមេរិក។ដោយសារ ទូតអាមេរិក មិន ផ្តល់ទិដ្ឋាការដល់រូបនាង ដែលត្រូវចេញនៅថ្ងៃទី០៨ ខែតុលានេះ ដោយហេតុផលថា នាងមិនមានលក្ខណៈសម្បតិ្តគ្រប់ គ្រាន់ក្នុងការចេញទៅប្រកួតនៅសហរដ្ឋអាមេរិក ៕ ចេនី

Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!Miss Grand Cambodia ហេង ចន្ថា ហក់ចូលក្នុងការសម្តែងរឿងភាគជាលើកដំបូង!