នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!

6 Videos


តារាចម្រៀងមុខស្រទន់ នី រតនា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ មហាជន ។លោកអាចច្រៀងបានយ៉ាងពិរោះមិនថា បទពីដើមឬបទសម័យនោះទេ។ស្របពេលដែលប្រជាប្រិយភាពកាន់តែខ្ពស់ក្នុងមួយខែៗតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ធំរូបនេះអាចរកប្រាក់ចំណូល បានរាប់ពាន់ដុល្លារ ។

នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!

នៅពេលឆាប់ៗខាងមុខនេះ នី រតនា មានគម្រោងបើកហាងលក់សម្លៀកបំពាក់បន្ថែមពី លើ អាជីព ចម្រៀង។ ក្រោយពីជាប់ជ័យលាភីនៅក្នុងកម្មវិធីCambodian Idol រដូវកាលទីមួយគេសង្កេត ឃើញ នី រតនា មានជីវភាពរស់នៅប្រែប្រួលប្លែកខុសពីមុន។លោកមានលទ្ធភាពទិញ រថយន្តផ្ទាល់ខ្លួន មានផ្ទះ នៅសមរម្យហើយពេលខ្លះលោកថែមទាំងចំណាយពេលទៅដើរកំសាន្តនៅប្រទេសជិតខាងផងដែរ។អ្វីដែលកត់សំគាល់នោះ នៅពេលឆាប់ៗខាងមុខនេះ នី រតនា មាន បំណងបើកហាងលក់សម្លៀកបំពាក់បន្ថែម ពី លើ អាជីពសិល្បៈរបស់លោក ។

នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!

នី រតនា មិន បានបង្ហើបពីដើមទុនដែលលោកត្រៀមនិងបើកហាងនោះ ទេ។មានអ្នកខ្លះនិយាយថា ក្នុងចំណោមបេក្ខជនបេក្ខនារី ដែលជាប់ក្នុងកម្មវិធីប្រលងលំដាប់អន្តរជាតិនោះ គឺមានតែ នី រតនា ទេ ដែលលេចធ្លោជាងគេ។ សព្វថ្ងៃ នី រតនា កំពុងមមាញឹក ថតបទចម្រៀងថ្មីៗ ។

នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!

ក្រៅពីនេះលោកក៏ត្រូវចូលរួម នៅក្នុង កម្មវិធីប្រគុំតន្ត្រីនៅតាមបណ្តារខេត្តនានា។ប៉ុន្តែយ៉ាងណាលោកមិនភ្លេចបង្ហាញមុខនៅក្នុងកម្មវិធីប្រគុំតន្ត្រីនៅតាមឆាកស្ថានីយទូរទស្សន៍។នី រតនា ក៏ មានគម្រោងចេញទៅសម្តែងនៅក្រៅប្រទេស នៅ ចុងឆ្នាំនេះដែរ តែនៅពេលនេះពុំទាន់ប្រាកដពីលទ្ធផល នៅឡើយទេ ៕ ចេនី

នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!នី រតនា គ្រោងបើកហាងលក់សម្លៀកបំពាក់!