ឪពុកភិន សុដាលីស ប្រកាសទទួលសមាជិកគ្រួសារថ្មី ចាប់ពីថ្ងៃនេះតទៅ!

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៩ តុលា នេះ លោកអ៊ិន សុភិន បានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញជុំគ្នាជាមួយចៅស្រី និងកូនស្រី អ្នកនាងភិន សុដាលីសហើយ។

លោកអ៊ិន សុភិន បានឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកថា៖

«រីករាយទទួលសមាជិកគ្រួសារថ្មីពីថ្ងៃនេះតទៅ ខ្ញុំនឹងក្លាយជាតា ជាឪពុក ជាអ៊ំ ជាពូជាបងប្រុស ជាមិត្តភក្រ័ របស់ក្មេងស្រី ឈ្មោះ: ភិន សុខេធើរីណា Phin Sokatherina ហៅ: Kath. ខ្ញុំនឹងផ្តល់ភាពកក់ក្តៅ ជំនួសការបាត់បង់ តាំងពីនាងនៅក្នុងផ្ទៃពោះ ៤ខែមកម្ល៉េះ។ សូមអរគុណមិត្តភក្រ័ដែលបានជួយជាកំលាំងចិត្ត តាំងពីដើមរហូតមក!»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload