តើ​រឿង​ក្មេង​ប្រុស​ 16 ឆ្នាំ​​ឈ្នះ​ការ​រស់​នៅ​មួយ​ខែ​ជាមួយ​នឹង​តារា​សិច​ជា​ការ​សម្ដែង ?

ក្រោយ​ពី​រឿង​រ៉ាវ​​ បាន​ល្បី​​ពាស​ពេញ​ពិភព​លោក​រួច​មក​ មនុស្ស​ប្រុស​​ជា​ច្រើន​​មាន​ការ​​ច្រណែន​នឹង​សំណាង​របស់​ក្មេង​ម្នាក់​នេះ​យ៉ាង​ខ្លាំង។

ប៉ុន្តែ​គ្រប់​គ្នា​បាន​ភ្ញាក់​ផ្អើល​នៅ​ពេល​​ Dailymail ​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​នៅ​ថ្ងៃ​នេះ​ក្រោម​ចំណង​ជើង​ថា​ “តើ​រឿង​រ៉ាង​ក្មេង​ប្រុស​ឈ្នះ​ការ​រង្វាន់​ក្នុង​ការ​រស់​នៅ​ជាមួយ​នឹង​តារា​សិច​គឺ​ជា​រឿង​បោក​បញ្ឆោត​ ? ខណៈ​ដែល​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា​គ្រាន់​តែ​ជា​អ្នក​សម្ដែង (អាយុ​ពិត​របស់​គេ​គឺ 14 ឆ្នាំ)”។

Rulsan ​បាន​និយាយ​ថា​ ” គេ​មាន​គម្រោង​សម្រាប់​ការ​ណាត់​ជួប​ជាមួយ​នឹង​តារា​សិច​រួច​រាល់​ហើយ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បាន​សង្ស័យ​ថា​គ្រប់​យ៉ាង​ដែល​ទាក់​ទង​ទៅ​នឹង​រឿង​នេះ​គឺ​ជា​ការ​បោក​ប្រាស់ ទាំង​ក្មេង​ប្រុស​ ទាំង​ក្រុមហ៊ុន​ហ្គេមអនឡាញ និង តារាសិច” នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Dailymail។

ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ​ដូចនេះ​គឺ​ដោយ​សារ​នៅ​លើ​គណនី​ Vkontakte របស់​ក្មេង​ប្រុស​ម្នាក់​នេះ​គេ​សង្កេត​ឃើញ​ថា​មាន​​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​​​នៅ​ ថ្ងៃ​ទី 2 ខែ​តុលា ឆ្នាំ​ 2001 ​ដែល​​គិត​មក​ដល់​ពេល​នេះ​គឺ​ទើប​តែ​មាន​អាយុ 14 ឆ្នាំ​ប៉ុណ្ណោះ ( 2 តុលា 2016 ទើប​គ្រប់​អាយុ ១៥ឆ្នាំ) ហើយ​​គណនី​នោះ​តែង​តែ​ធ្វើ​ការ​បង្ហោះ​ពី​គម្រោង​ពេញ​មួយ​ខែ​របស់​គេ​ជាមួយ​នឹង​តារា​សិច​ ដែល​បញ្ជាក់​ថា​ពិត​ជា​របស់​គេ​ពិត​មែន។

ចំណែក​ឯ​ក្មេង​ប្រុស​នោះ​ក៏​បានបង្ហោះ​នៅ​លើ​គណនី​ Facebook របស់​ខ្លួន​ថា​ “ខ្ញុំ​ពិត​ជា​ធុញ​ទ្រាន​មែន​​ដែល​ឆ្នាំ​កំណើត​របស់​ខ្ញុំ​​នៅ​គណនី Vkontakte បែ​ជា 2001 មិន​មែន​ឆ្នាំ​កំណើត​ពិត​របស់​គេ 1999 ទៅ​វិញ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ​។ បើ​តាម​រយៈ​ការ​ចុះ​ផ្សាយ​ពី​របស់ Dailymail ដដែល​បាន​បង្ហាញ​ថា Rulsan គឺ​ពិត​ជា​អាយុ 16 ពិត​ប្រាកដ​មែន។

ចំណែក​ឯ​ក្រុមហ៊ុន​ហ្គេម​អនឡាញ​របស់​រុស្ស៊ី​ដែល​ផ្តល់​រង្វាន់​នេះ​បាន​ធ្វើ​ការ​ប្រកាស​​តាម​គេហទំព័រ​របស់​ខ្លួន​ថា​កិច្ចព្រមព្រៀង​នេះ​ពិត​ជា​មិន​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​ទេ។ ចំណែក​ឯ​ពាក្យ​ថា “ជីវិត​នៅ​តែ​ជា​ជីវិត វា​ជា​រឿង​ធម្មតា​ដែល​ក្មេង​ប្រុស​ម្នាក់​ប្រុស​ដែល​គ្មាន​បទពិសោធន៍​ម្នាក់​ចង់​បាន​បទ​ពិសោធន៍​ខ្លះៗ​ទាក់ទង​ទៅ​នឹង​មិត្ត​ស្រី” គឺ​តារា​ស្រី​ជា​អ្នក​អះអាង​ដោយ​ខ្លួន​​ឯង​តែ​ប៉ុណ្ណោះ។ ខាង​ក្រុមហ៊ុន​បាន​បន្ត​ថា​ ” នៅ​ក្នុង​កិច្ច​សន្យា​យើង​គ្រាន់​តែ​បង្កើត​ឲ្យ​មាន​ការ​ណាត់​ជួប​ប៉ុណ្ណោះ​មិន​មែន​តម្រូវ​ឲ្យ​អ្នក​ឈ្នះ​​រួមភេទ​ជាមួយ​នឹង​តារា​សិច​នោះ​ទេ ហើយ Ruslan ​ក៏​មិន​មែន​​ជា​​មនុស្ស​តែ​ម្នាក់​ដែល​ឈ្នះ​រង្វាន់​​នេះ​នោះ​ទេ “។

ហើយ​សម្រាប់​ការ​ទាមទារ​របស់​ម្ដាយ​អ្នក​ឈ្នះ​រង្វាន់​ក្នុង​ការ​ដូរ​រង្វាន់​ជា​សាច់​ប្រាក់​វិញ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ប្រាក់​នៃ​រង្វាន់​ទាំង​អស់​ត្រូវ​បាន​ប្រើ​សម្រាប់​ជួល​តារា​ភាពយន្ត​សិច​បាត់​ទៅ​ហើយ។

សរុប​សេចក្ដី​មក​ក្មេងប្រុស​ម្នាក់​នោះ​ពិត​ជា​បាន​ឈ្នះ​រង្វាន់​ក្នុង​រស់​នៅ​មួយ​ខែ​ជាមួយ​នឹង​តារា​ភាព​យន្ត​សិច​មែន​ ប៉ុន្តែ​​​វា​មិន​មែន​ជា​រង្វាន់​នៃ​ការ​រួម​ភេទ​នោះ​ទេ គ្រាន់​តែ​ជា​ការ​អនុញ្ញាត្តិ​ឲ្យ​គេ​បាន​ជួប​​​និង​រស់​នៅ​កន្លែង​តែ​មួយ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ហើយ​គេ​ក៏​អាច​​ជ្រើសរើស​​ដំណើរ​កម្សាន្ត​​​ថ្ងៃ​ឈប់​សម្រាក់​ក៏​បាន៕

​​ប្រែ​សម្រួល ៖ Mini Nano

  • តើ​រឿង​ក្មេង​ប្រុស​ 16 ឆ្នាំ​​ឈ្នះ​ការ​រស់​នៅ​មួយ​ខែ​ជាមួយ​នឹង​តារា​សិច​ជា​ការ​សម្ដែង ?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:បច្ចេកវិទ្យា
Tags: