Samsung បានដាក់លក់ Galaxy Note5 នៅប្រទេសឥណ្ឌា

​​​​ ​​​គេប្រទះឃើញក្រុមហ៊ុន Samsung បាន​ដាក់​លក់​ទូរស័ព្ទ​ស៊េរី Galaxy Note5 ដែល​ជា​ជំ​នាន់​ចុង​ក្រោយ​បង្អស់​ទៅ​ប្រទេស​ឥណ្ឌា ក្នុងព្រឹត្តិការណ៏​មួយ​នៅ​ទីក្រុ​ង New Delhi ដែល​មាន​តំលៃ​ប្រមាណ $807​ ​សម្រាប់​ 32GB និង $897​សម្រាប់ 64GB.

Galaxy Note5 គឺជាទូរស័ព្ទជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ម៉ូឌែល​Samsung Galaxy Note។ វា​មាន​រូប​រាង​ស្រ​ដៀង​គ្នា​ទៅ​នឹង​ទូរស័ព្ទ ​Galaxy S6​កាល​ពី​លើ​កមុន​ដែរ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​ត្រង់​វា​មាន​ទំហំ​ 5,7 អ៊ីញ​អេក្រង់ QHD ប្រភេទ Super AMOLED, រ៉េម ទំហំ 4GB ដែល​មាន​ថាម​ពលថ្ម 3000mAh ទំហំ​ធំ​និង​អាច​ប្រើ​ឆ្នាំង​សាក​ឥត​ខ្សែរ​ដែល​មាន​ល្បឿន​លឿន​បាន ហើយ​វា​ថែម​ទាំង​មាន​ភ្ជាប់ជា​មួយ​នឹង​ប៊ិច S Pen មួយ​ផង​ដែរ។

បើ​ធៀប​ទៅ​នឹង​ទូរស័ព្ទ Galaxy Note4 វិញ​វា​ក៏​មាន​ការ​ខុស​គ្នា​មួយ​ចំនួ​នដែ​រ ប៉ុន្តែ​វាស្រ​ដៀងទៅ​នឹង Galaxy​​​ S6​ ត្រង់​ម៉ូឌែល​ចុងក្រោយ​ទាំង​នេះមិ​នអាច​ដោះ​ដូរថ្មចេ​ញទេនិ​ង មិន​អាចប្រើប្រាស់​មេម៉ូរី​កាត​បន្ថែមបាន​ឡើយ។ភ្ជាប់​ជា​មួយ​គ្នានេះ Samsung នឹង​បំពាក់គ្រឿង​ប្រណិត​ទៅ​លើ​ឧបករណ៍​ប្រភេទ​ដើម្បី​ឲ្យ​មានការ​ទាក់ទាញ​ផង​ដែរ។

ប្រែសម្រួលដោយ៖ អ៊ឹង ម៉េងសែ
ប្រភពត័មាន៖

  • Samsung បានដាក់លក់ Galaxy Note5 នៅប្រទេសឥណ្ឌា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:វីដេអូ
Tags: